ខេត្តរតនគិរី៖ ករណីបង្ករបួសស្នាមដោយសារទំនាស់ពាក្សសម្ដីគ្នារវាងភាគីម្ខាងជនជាតិខ្មែរភាគីម្ខាងទៀតជនជាតិទំពួនដេញកាប់គ្នាពេញរោងកំដរបុណ្យសពទីបំផុតម្ខាងដេកពេទ្យម្ខាងទៀតចូលគុក។
ករណីបង្ករបួសស្នាមរវាងភាគីទាំងពីរបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចរោងបុណ្យសពលោកក្លោង ម៉ូ ស្ថិតនៅភូមិលូត ឃុំទីចាក់ ស្រុកបកែវ ខេត្តរតនគិរី។
សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ឈ្មោះ រម៉ាម ឆេវ ភេទប្រុសអាយុ២៤ ឆ្នាំជនជាតិទំពួន នឹងបក្ខពួក៣នាក់ទៀតទី១ឈ្មោះ រម៉ាម ម៉ៅ ភេទប្រុសអាយុ១៩ ឆ្នាំជនជាតិទំពួន ទី២- ឈ្មោះ ក្លោង វី ភេទប្រុសអាយុ១៩ ឆ្នាំជនជាតិទំពួន នឹងទី៣- ឈ្មោះ ក្លោង ស្បេន ភេទប្រុសអាយុ១៨ ឆ្នាំជនជាតិទំពួន ជនបង្កទាំង៣នាក់នេះមានទីលំនៅភូមិឃុំកើតខាងលើ។
ជនរងគ្រោះដែលត្រូវជនដៃដល់កាប់នឹងកាប់បិតរងរបួសធ្ងន់មានឈ្មោះ អាន សុខខា ភេទប្រុសអាយុ១៩ ឆ្នាំជនជាតិខ្មែរទីលំនៅភូុមិឃុំកើតហេតុខាងលើ រងរបួសដាច់ត្រចៀកខាងស្តាំ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្ត។
បច្ចុប្បន្ន ជនបង្កទាំង៤នាក់ត្រូវ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបញ្ជូនមកអធិការស្រុកបកែវដើម្បីបំពេញសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕ វុទ្ធឦសាន