សហភាពអឺរ៉ុប៖ ទឹកប្រាក់ ១៩.៦០០.០០០អឺរ៉ូសម្រាប់ផ្តល់ដល់ការលើកកម្ពស់សេដ្ឋកិច្ចបៃតងនៅអាស៊ី

ចែករំលែក៖

ភ្នំពេញ៖ ក្រោមកម្មវិធី SWITCH-Asia II របស់ខ្លួនសហភាពអឺរ៉ុបបានចេញសេចក្តីប្រកាសបើកទទួលសំណើសម្រាប់គម្រោងថ្មីដែលលើកកម្ពស់ការទទួលយកការអនុវត្តក្នុងការផលិតនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពដោយក្រុមហ៊ុន និង អ្នកប្រើប្រាស់ ។

កម្មវិធី SWITCH-Asia II គឺជាគម្រោងប្រចាំតំបន់ដែលឧបត្ថម្ភដោយសហភាព អឺរ៉ុបក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ ប្តូរជាប្រព័ន្ធឆ្ពោះទៅរកការផលិតនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៅអាស៊ី (SCP) ។

ជាមួយនឹងទឹកប្រាក់ដែលជាជំនួយឥតសំណងចំនួន១៩.៦០០.០០០អឺរ៉ូសហ ភាពអឺរ៉ុបគ្រោងផ្ដល់មូលនិធិដល់សំណើ គម្រោងដែលមានលក្ខណ:ច្នៃប្រឌិតដែលជំរុញផលិតកម្មប្រកបដោយនិរន្តរភាព (ការផលិតនូវផលិតផលដែលមានកម្រិត ការបំពុលបរិស្ថានតិចតួចបំផុត និងផលិតផលដែលប្រើប្រាស់ធនធានឲ្យកាន់តែមានប្រសិទ្ធភាព រួមទាំងដំណើរការ និងសេវា កម្ម) និងការប្រើប្រាស់ដែលមាននិរន្តរភាពនៅក្នុងតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាដូច ជាការទិញផលិតផលដែលមានប្រសិទ្ធ ភាពនិងកម្រិតនៃការបំពុលបរិស្ថានមាន តិចតួចបំផុត និងការទទួលយករបៀបនៃ ការរស់នៅនិងឥរិយាបថប្រកបដោយនិរន្តរភាព ។

កម្មវិធីនេះមានអ្នកចូលរួមមួយចំនួន ៥០រូបអញ្ជើញមកពីអន្តរការីអាជីវកម្មនិងដៃគូអាជីវកម្មខ្នាតតូចនិងមធ្យមបានចូល រួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានដែលរៀប ចំឡើងដោយប្រតិភូសហភាពអឺរ៉ុបប្រចាំ កម្ពុជាដើម្បីឈ្វេងយល់បន្ថែមអំពីគោល បំណងនៃការប្រកាសបើកទទួលសំណើថ្មីនេះ៖

១-ការឯកភាពទទួលយកនូវការផលិត របស់ក្រុមហ៊ុន និងការប្រើប្រាស់របស់អតិថិ ជនប្រកបដោយនិរន្តរភាព និងជាពិសេសក្នុងចំណោមសហគ្រាសខ្នាតតូចនិងមធ្យម ( SME) និងសហគ្រាសមីក្រូខ្នាតតូចនិងខ្នាតមធ្យម(MSME), តាមរយៈ(i)ការ បង្កើនការអនុវត្ត និងការប្រើប្រាស់បច្ចេក វិទ្យារបស់សហគ្រាសខ្នាតតូចនិងមធ្យមប្រកបដោយការទទួលខុសត្រូវលើផលប៉ះពាល់ដល់បរិស្ថាន; (ii) ការកើនឡើងការ អភិវឌ្ឍ/ការធ្វើពិពិធកម្ម/ការផលិតនិងការប្រើប្រាស់នៃផលិតផលដែលមាននិរន្តរ ភាព;(iii) ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធ ភាពធនធានរួមប្រសិទ្ធភាពទឹកនិងកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់(GHG) ។

២-ប្តូរការអនុវត្តការផលិតនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពពីបែបនៅ នឹងមួយកន្លែងទៅជាការពង្រីកការអនុវត្ត តាមរយៈ(i)ការធ្វើឱ្យប្រសើរឡើងនូវសមត្ថ ភាពរបស់អន្តរការីអាជីវកម្មដើម្បីផ្តល់ សេវាប្រឹក្សាយោបល់អាជីវកម្មដល់សហគ្រាសខ្នាតតូចនិងមធ្យមSMEs; (ii) ការកើនឡើងភាពជាដៃគូរវាងសហគ្រាស ខ្នាតតូចនិងមធ្យម(SMEs)នឹងអង្គការ ដែលមានសក្តានុពល “ទាញយក” ការ ផលិតនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ដូចជាស្ថាប័នហិរញ្ញវត្ថុ ឬដៃគូអាជីវ កម្មនៃសហគ្រាសខ្នាតតូច និងមធ្យម (SME); (iii) ការបង្កើនសមត្ថភាពរបស់ សហគ្រាសខ្នាតតូច និងមធ្យម(SME) ទាក់ទិននឹងបញ្ហាហិរញ្ញវត្ថុ “បៃតង” និង ការរៀបចំនៃសំណើអាជីវកម្ម “បៃតង” គួរ ឱ្យទុកចិត្តបាន; (iv) ការបង្កើនភាគហ៊ុននៃ ផលិតផល និងបច្ចេកវិទ្យាដែលនិយម បរិស្ថាននៅក្នុងពាណិជ្ជកម្មសហភាព អឺរ៉ុប-អាស៊ីនិងអន្តរតំបន់អាស៊ី ៕

...

DSC_0011 DSC_0010 DSC_0006 DSC_0003

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print