កំពង់ធំ៖ស្រ្ដីម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុកឃាត់ខ្លួនពីការជួញដូរសត្វសំពោច៣ក្បាល កាលពីវេលាម៉ោង២ និង១៥ នាទី ថ្ងៃទី១៣ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិ ឃុំ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមការរៀបរាប់ពីស្រ្ដីម្នាក់នេះបានអោយដឹងថាគាត់បានទិញពីអ្នកភូមិដើម្បីលក់បន្ដទៅអោយឈ្មួញ តែមិនទាន់បានលក់បន្ដផងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន តែម្ដងនេះក៏ដោយសារតែភាពក្រីក្រលំបាក ខំសន្សំលុយកាក់បានបន្ដិចបន្តួច ដើម្បីទិញដូរគ្រាន់បានចំណេញលុយកាក់១០០០៛ ២០០០៛គ្រាន់បានចិញ្ចឹមកូន បើមិនអាចលក់សត្វទាំង៣នេះទេនោះខ្ញុំប្រាកដជាដាច់បាយហើយគ្មានលុយកាក់អ្វីទេ បើទោះបីចង់យកសំពោចនេះទៅដល់ទីណាក៏ដោយ ខ្ញុំសុខចិត្តស្លាប់រស់និងសត្វនេះហើយ។
តាមប្រសាសន៍របស់លោក អ៊ិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយដឹងថា ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុក បានឃាត់ស្រ្ដីម្នាក់ព្រមទាំងសត្វសំពោច៣ក្បាលបញ្ចូនមកស្នាក់ហើយ សួរនាំ បំរុងនឹងបញ្ចូនអោយមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមច្បាប់ តែក្រោយពីស្ដាប់ការរៀបរាប់របស់ស្រ្ដីរូបនេះរួចមក លោកក៏មានចិត្តអាណិតអាសូរ សុខចិត្តចំណាយថវិការផ្ទាល់ខ្លួន១០០$ ដើម្បីទិញសត្វសំពោច៣ក្បាល់នេះប្រគល់អោយមន្រ្ដីជុំនាញខលហៅខាងអនុរក្សយកទៅលេងក្នុងព្រៃអោយមានសុវត្ថភាព និងអោយស្រ្ដីនោះធ្វើកិច្ចសន្យាឈប់ទទួលទិញ ឈប់ជួញដូរសត្វព្រៃខុសច្បាប់តទៅទៀត។ប៊ុន រិទ្ធី