សង្ស័យស្រវឹងស្រាបើករថយន្តមិនប្រយ័ត្នជ្រុលបុកម៉ូតូកំពុងឆ្លងផ្លូវរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវគេជួយដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះខណៈមានរថយន្ត១គ្រឿងបានបើកក្នុងល្បឿនលឿនហើយក៏ជ្រុលមកបុកពេញទំហឹងសង្ស័យម្ចាស់ស្រវឹងស្រា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2X-3049 បើកបរដោយបុរសម្នាក់ឈ្មោះគីង តុលា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១៣ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើនោះបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ កំពុងបើកឆ្លងផ្លូវតិចៗបណ្ដាលឲ្យម្ចាស់រងរបួសធ្ងន់ធ្ងរ រីឯម៉ូតូវិញខូចខាតយ៉ាងដំណំហើយភ្លាមៗនោះរថយន្តខាងលើបានព្យាយាមបើករត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជិះម៉ូតូដេញតាមរហូតដល់ចំណុចសាលាអន្តរជាតិមេតូឌីស្ទស្ថិតតាមបណ្ដោយផ្លូវ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ទើបអាចឃាត់រថយន្តបង្កបាន។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកស្គាល់បានដឹកតាមរ៉ឺមកកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

IMG-20170116-WA0059 IMG-20170116-WA0058 IMG-20170116-WA0057 IMG-20170116-WA0056

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print