រថយន្តដឹកដែករេចង្កូតក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋនៅគគីរធំ

ចែករំលែក៖

ខេត្តកណ្តាល :ផ្តើមចេញពីការដឹកលើសទម្ងន់មិនតុល្យភាពជាមួយប្រភេទយានបានធ្វើអោយរថយន្តដឹកដែកមួយគ្រឿងដាច់រ៉ូទីលហើយរេចង្កូតក្រឡាបចូលដីឡូត៍របស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៥,៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ភូមិ-ឃុំគគីរធំ ស្រុកកៀនស្វាយ ។

លោកព្រុំ សំណាងអធិកររងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរ បានឲ្យដឹងថា មុនពេល កើតហេតុ មានរថយន្ត០១គ្រឿងម៉ាកHYUNDAYពណ៍ខៀវ ពាក់ស្លាកលេខព្រះសីហនុ3A-3837បើកបរដោយឈ្មោះហេង ទុយ ភេទប្រុសអាយុ២៤ឆ្នាំនិងរស់នៅភូមិកោះ ឃំុកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំបានធ្វើដំណើរចេញពីភ្នំពេញទៅអ្នកលឿងមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបង្កបានបើកគេចរថយន្ត០១គ្រឿងទៀតដែលនៅពីមុខ ក្នុងទិសដៅស្របគ្នាបណ្តាលអោយរេចង្គូតឡើង លើចញ្ចើមផ្លូវហើយ បានដាក់ម៉ែត្រចង្គូតខាងឆ្វេង ធ្វើអោយ រថយន្តក្រឡាប់តែម្តងមិនបណ្តាលមានអ្នករងរបួសឡើយ។ ក្នុងហេតុការនេះបណ្តាលអោយខូចខាត,
រោងប្រក់សង្ក័សី០១មានទំហ៊ំ៤mx៦m,ស្លាកសញ្ញាលាងម៉ូតូ០១ , ម៉ាសុីនលាងម៉ូតូ០១គ្រឿង,ពាងទឹកធំ០១,ធុងក្លាសសេ០១,គ្រែ០១ ,ឆត្រ័០១,រានជើងធូប០១,ទ្វាររបងដែក០១ផ្ទាំង,ខូតខាតម៉ូតូរ៉ឺ ម៉ក០១គ្រឿង។។

លោកអធិការរង បានបន្តថា តាមការសន្និដ្ឋានចំពោះករណីខាងលើនេះបណ្តាលមកពីរថយន្តបង្កដឹកលើសទំងន់មិនតុល្យភាពនិងជាមួយប្រភេទយាន ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងហើយបានយករថយន្តបង្កហេតុទៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយនៅពេលក្រោយ៕ សណ្តោស

...

IMG_0118 IMG_0119 IMG_0120 IMG_0121 IMG_0122

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print