ស្ថានភាពនយោបាយសេដ្ឋកិច្ចនិងវិវាទដែនអធិបតេយ្យនៅលើពិភពលោកនិងតំបន់អាស៊ាន

ចែករំលែក៖

អំពីនយោបាយពិភពលោកនយោបាយពិភពលោកប្រែប្រួលចាប់ផ្តើមចេញពីការផ្លាស់ប្តូរមេដឹកនាំអាមេរិក។ ក្នុងរយៈពេល៨ឆ្នាំដែលលោក អូបាម៉ា កាន់ ទាំងអាណត្តិទីមួយនិងទីពីរនយោបាយ ពិភពលោកមិនមានការប្រែប្រួលប៉ុន្មាននោះឡើយ។ ប៉ុន្តែក្រោយពេលគណបក្សសាធារណរដ្ឋដែលមានលោក ត្រាំ ជាបេក្ខ ភាពជាប់ឆ្នោតមកនយោបាយពិភពលោកទាំងមូលនឹងមានការប្រែប្រួលជាទ្រង់ទ្រាយ ធំផ្ទុយពីគោលនយោបាយដឹកនាំរបស់គណ បក្សប្រជាធិបតេយ្យ។

លោក អូបាម៉ា អនុវត្តគោលនយោបាយ ប្រឆាំងរុស្ស៊ី ចំណែកលោកត្រាំអនុវត្តគោល នយោបាយផ្សះផ្សាជាមួយរុស្ស៊ី។ លោក ត្រាំ បានឡើងគម្រោងជួបពិភាក្សាជាមួយលោក ពូទីន ក្រោយឡើងកាន់តំណែង ប្រធានាធិបតី។ ជំនួបជាមួយលោក ពូទីន នឹងធ្វើឡើងនៅរដ្ឋធានី Iceland ស្ថិតនៅ ក្នុងប្រទេសអង់គ្លេស។ ជំនួបនោះធ្វើឡើង ចំខួបគម្រប់៣០ឆ្នាំថ្ងៃដែលអតីតប្រធានា ធិបតីអាមេរិកលោក Ronald Reagan និង អគ្គលេខាធិការបក្សសូវៀតលោក Mikhai Gorbachev នៅឆ្នាំ១៩៨៦ជួបគ្នានៅទីនោះ ដែរដែលជាការចាប់ផ្តើមទំនាក់ទំនងប្រទេស ទាំងពីរ។

ក្រៅពីនេះការចាកចេញរបស់អង់គ្លេសក៏ជាផ្នែកមួយរួមចំណែកបង្កឲ្យមានអសន្តិសុខនយោបាយនៅក្នុងតំបន់អឺរ៉ុបផងដែរ អាចជំរុញឲ្យប្រទេសដែលមានសេដ្ឋកិច្ច ខ្ពស់បន្តដើរចេញពីសហគមន៍អឺរ៉ុប។

អំពីសេដ្ឋកិច្ចពិភពលោកតាមគេហទំព័រ FocusEconomics នៅក្នុងឆ្នាំ២០១៧សេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរជាងឆ្នាំ២០១៦ដោយកាលពីឆ្នាំ២០១៦កំណើនសេដ្ឋកិច្ចទូទាំងពិភពលោកមាន២,៦ភាករយ ចំណែកនៅក្នុងឆ្នាំ ២០១៧ សេដ្ឋកិច្ចពិភពលោកកើនឡើង ដល់៣ភាករយ GDP។ កំណើនសេដ្ឋកិច្ច ពិភពលោកកើនឡើងដោយសារតែប្រទេស មហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិក មានកំណើនសេដ្ឋកិច្ចឡើងវិញ គឺកើនឡើង ៣,២ភាគរយក្រោយលោក ត្រាំ ជាប់ ឆ្នោត។ ចំណែកប្រទេសមហាអំណាច សេដ្ឋកិច្ចទីពីរគឺចិននៅតែរក្សាកំណើនសេដ្ឋ កិច្ចរបស់ខ្លួនដដែលគឺ៦,៥ភាគរយ។ ដោយ ឡែកឥណ្ឌានៅតែរក្សាកំណើនសេដ្ឋកិច្ច របស់ខ្លួន៧,៦ភាគរយជាប្រទេសមាន កំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។

ចំណែកនៅអឺរ៉ុបវិញ បើទោះជាអង់ គ្លេសចាកចេញការហូរចូលនៃជនអន្តោ ប្រវេសន៍ តែអឺរ៉ុបបានកាត់បន្ថយចំនួនពលរដ្ឋអត់ការងាធ្វើទំនិញនាំចេញមានការ កើនឡើង។ ទាំងនោះហើយបានជួយឲ្យសេដ្ឋកិច្ចអឺរ៉ុបកើនឡើង១,៥ភាគរយនៅ ក្នុងឆ្នាំ២០១៦ និងបន្តកើនឡើងនៅក្នុង ឆ្នាំ២០១៧។ ចំណែកអង់គ្លេសក្រោយចាក ចេញពីអឺរ៉ុបក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៦លើពិភពលោក។

មួយវិញទៀតប្រទេសផលិតប្រេង OPEC បានសម្រេចកាត់បន្ថយការផលិតប្រេងសរុប១,២លានបារ៉ែលក្នុងមួយថ្ងៃ អាចជួយឲ្យទីផ្សាថាមពលប្រេងល្អប្រសើរឡើងវិញជាចំណែកមួយយ៉ាងធំជួយឲ្យសេដ្ឋកិច្ចពិភពលោករីកចម្រើន។

អ្នកឯកទេសសេដ្ឋកិច្ចពិភពលោក លោក GTiant Hasdies ប្រធានក្រុមស្រាវជ្រាវសេដ្ឋកិច្ចពិភពលោកមកពីអង្គការ Goldman Sachs បានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៧នេះកើនឡើង ដល់ទៅ៣,៥ភាគរយ គឺជាកំណើនខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

អំពីវិវាទដែនអធិបតេយ្យបច្ចុប្បន្នវិវាទដែនអធិបតេយ្យដែលមិនអាចដោះស្រាវបាន ទោះបីមានការអន្តរា គមន៍ពីអង្គការសហប្រជាជាតិ និងតុលាការ អាជ្ញាកណ្តាលអន្តរជាតិក្តី។ វិវាទដែលអធិប តេយ្យដែលចាប់អារម្មណ៍បំផុតលើពិភពលោកនោះមានវិវាទរវាងអីុស្រាអែលនឹងប៉ាឡេស្ទីន, វិវាទដែនសមុទ្រចិនភាគខាង ត្បូង និងភាគខាងកើត,វិវាទនៅតំបន់កាស្មៀរវាងឥណ្ឌានឹងប៉ាគីស្ថានជាដើម។

វិវាទរវាងអីុស្រាអែលនឹងប៉ាឡេស្ទីន បើទោះមានការហាមឃាត់ពីអាមេរិកនិង អ.ស.ប. តែអីុស្រាអែលនៅតែបន្តសាងសង់ លំនៅឋាននៅតំបន់ដែលមានវិវាទដដែល ស្ថិតនៅហ៊្សេរុយសាឡឹម ដោយសារតែ អីុស្រាអែលខ្វះផ្ទះរស់នៅជាច្រើន។

វិវាទដែនសមុទ្រចិនភាគខាងកើតចិននៅតែបន្តបញ្ជូនយន្តហោះចូលទៅកៀកប្រជុំកោះដែលមានវិវាទសេនកាគូនោះ ដដែល បើទោះបីកម្លាំងទាហានអាកាស ជប៉ុនទៅរារាំងជាច្រើនលើកហើយក្តី។ វិវាទ ទាំងនោះមិនទាន់មានសញ្ញាណាមួយដោះស្រាយបញ្ចប់ទៅឡើយ។ ក្រៅពីនេះជប៉ុន ក៏មានវិវាទប្រជុំកោះគូរីលជាមួយរុស្ស៊ីផងដែរ។

វិវាទដែនអធិបតេយ្យនៅតំបន់កាស្មៀរប្រទេសឥណ្ឌានឹងប៉ាគីស្ថានបានប្រកាសថា តំបន់នោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនរៀងៗខ្លួន បើទោះបីជាតំបន់នោះបានកាត់ផ្តាច់ជាពីរចំណែកមួយចំណែកគ្រប់គ្រងដោយឥណ្ឌានិងមួយចំណែកទៀត គ្រប់គ្រងដោយប៉ាគីស្ថានក្តី។ ប៉ុន្តែប្រទេស ទាំងពីរនៅតែទាមទារចង់គ្រប់គ្រងទាំងស្រុង នៅតំបន់នោះ។ វិវាទកាស្មៀរបានធ្វើឲ្យ ប្រទេសទាំងពីរផ្ទុះសង្គ្រាម៣លើករួចមកហើយក្នុងនោះមានពីរលើកជាសង្គ្រាម ដណ្តើមកាស្មៀរ។ កាលពីដើមឆ្នាំ២០១៧ ប៉ាគីស្ថានបានប្រកាសថានឹងប្រើប្រាស់គ្រាប់បែកបរមាណូ បើមានសង្គ្រាមលើកទី ៤ជាមួយឥណ្ឌា។

អំពីសន្តិសុខ, នយោបាយ, វិវាទអធិប តេយ្យ, សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានអំពីសន្តិសុខប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏រងការគំរាមកំហែងដោយក្រុមភេរវកម្ម IS នោះផងដែរ ក្នុងនោះ មានប្រទេសឥណ្ឌូនេស៊ី ហ្វុីលីពីន ថៃ សិង្ហបុរីជាដើម។ កាលពីសប្តាហ៍កន្លងមក សិង្ហបុរីបានបណ្តេញពលករបរទេសជិត ១០នាក់ក្រោយរកឃើញថា ពួកគេមាន ទស្សនៈភេរវកម្មនិយម។

ចំណែកនៅតំបន់ភាគខាងត្បូងប្រទេស ថៃមានការវាយប្រហារភេរវកម្មជាច្រើនកើត ឡើងដោយសារតែខេត្ត៣នៅភាគខាងត្បូង មានជនជាតិអ៊ិស្លាមភាគច្រើនរស់នៅ ប៉ុន្តែពួកគេមិនទទួលបានសិទ្ធិសេរីភាពពេញលេញ ពិសេសក្នុងប្រព័ន្ធរដ្ឋបាលដឹកនាំក្នុង តំបន់ទាំងមន្ត្រីថ្នាក់ខេត្តដល់ថ្នាក់ស្រុកជនជាតិថៃដែលមានភាគតិចនៅទីនោះជាអ្នកគ្រប់គ្រងទាំងស្រុង ចំណែកជនជាតិអ៊ិស្លាមភាគច្រើនមិនទទួលបានចំណែកខ្ពស់ សម្រាប់ដឹកនាំសង្គមនោះឡើយ។ ទាំងនោះហើយដែលធ្វើឲ្យពួកគេតូចចិត្ត បង្កើនការវាយប្រហារ និងទាមទារឯករាជ្យ ខេត្តទាំង៣នោះ។

វាយប្រហារគ្រាប់បែកនៅឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែមករា មានការវាយប្រហារបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងហ្សាការ តាសម្លាប់មនុស្ស៨នាក់ និង២៤នាក់រង របួស។ ក្រុមអ៊ិស្លាម IS បានចេញមុខទទួល ស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ក្រុមខ្លួន។

អំពីវិវាទដែនអធិបតេយ្យ៖ បច្ចុប្បន្ន ប្រទេសក្នុងតំបន់អាស៊ានមានវិវាទដែនទឹក ជាមួយប្រទេសចិន ក្នុងនោះមានវៀតណាម ឥណ្ឌូនេស៊ី ដែលជាប្រទេសដើរតួនាទីយ៉ាង សំខាន់នៅក្នុងវិវាទ។

វិវាទសមុទ្រចិនភាគខាងត្បូងនៅក្នុងវិវាទនេះតុលាការអាជ្ញាកណ្តាលអន្តរជាតិបានចេញសាលក្រមឲ្យចិនជាអ្នកចាញ់ក្តី តែចិននៅតែបន្តគ្រប់គ្រងនិងបន្តសកម្មភាព នៅទីនោះដដែល។ ប៉ុន្តែចិនក៏បានបន្ធូរ បន្ថយដោយអនុញ្ញាតឲ្យអ្នកនេសាទហ្វុីលីពីនចូលទៅនេសាទប្រជុំកោះ Scarborough ដែលហ្វុីលីពីនបានអះអាងថា ជា ដែនអធិបតេយ្យរបស់ខ្លួន។ មិនត្រឹមតែ ប៉ុណ្ណោះចិនក៏បានដកនាវាយាមល្បាតចេញ ពីទីនោះមិនរំខានដល់អ្នកនេសាទហ្វុីលីពីន ទៀតឡើយ។

អំពីសេដ្ឋកិច្ច៖ អាស៊ានជាតំបន់ដែលមានសក្តានុពលយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច ហើយភាគច្រើនសេដ្ឋកចិ្ចវិនិយោគ មានទំនាក់ទំនងជាមួយចិន។ បច្ចុប្បន្ន ប្រទេសតំបន់អាស៊ានព្រួយបារម្ភខ្លាចចិន រងការដាក់ទណ្ឌកម្មពីអាមេរិកធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងតំបន់។

លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់ គំនាប «ចិនតែមួយ» ដើម្បីពិភាក្សាលើ បញ្ហាសំខាន់ៗស្តីអំពីសេដ្ឋកិច្ច និងពាណិជ្ជ កម្ម។ បើចិនមិនមានការយល់យោគឬស្តាប់ តាមអាមេរិកនោះទេ គោលនយោបាយ «ចិនតែមួយ» អាមេរិកមិនគោរពនោះ ឡើយ។ មិនតែប៉ុណ្ណោះសមាជិកព្រឹទ្ធសភា អាមេរិកលោក Marco Rubio អំពាវនាវឲ្យ រដ្ឋាភិបាលថ្មីដាក់ទណ្ឌកម្មសេដ្ឋកិច្ចចិន និង បុគ្គលសំខាន់ៗមួយចំនួនទៀត ។

ចិនជាប្រទេសមានទំនាក់ទំនងសេដ្ឋ កិច្ចជាមួយប្រទេសជាច្រើនក្នុងតំបន់អាស៊ី ក្នុងនោះមានតំបន់អាស៊ានមានកម្ពុជា ឡាវ ជាដើម។ បើចិនរងការដាក់ទណ្ឌកម្មនោះ ប្រទេសក្នុងតំបន់ទាំងមូលនឹងរងផលប៉ះពាល់យ៉ាងខ្លាំង។ កត្តាទាំងទាំងនោះនឹងធ្វើឲ្យនយោបាយពិភពលោកទាំងមូលមាន ការផ្លាស់ប្តូរ។

លោក ដូណាល់ ត្រាំ បានអនុវត្តគោល នយោបាយ៤ចំណុចទៅលើប្រទេសចិន ក្នុងនោះមានការដំឡើងពន្ធដារ, បញ្ហា អសន្តិសុខបណ្តាញ, បញ្ហាកម្មសិទ្ធិបញ្ញា និងចុងក្រោយគឺបញ្ហាជនជាតិភាគតិចនៅក្នុងប្រទេសចិន៕

1 2 3 4 5

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print