ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ ឲ្យដឹង ថានៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១៧លើក ( យប់ ៦លើក ) បណ្តាលឲ្យមនុស្សស្លាប់ ១២នាក់ ( ស្រី ២នាក់ ), រងរបួសធ្ងន់ ១១នាក់ ( ស្រី ៤នាក់ ) និងរងរបួសស្រាល ១១នាក់(ស្រី ១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ ( យប់ ៦នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៣០គ្រឿង រួមមាន ម៉ូតូ ចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ៧គ្រឿង, រថយន្តធុនធំ ចំនួន ៧គ្រឿង, ថ្មើរជើង ២នាក់ និងយានកែច្នៃ ១គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៨លើក (ស្លាប់ ៧នាក់), មិនគោរពសិទ្ធ ៤លើក(ស្លាប់ ១នាក់), មិនប្រកាន់ស្តាំ ២លើក(ស្លាប់ ៣នាក់), ស្រវឹង ១លើក(ស្លាប់ ១នាក់), បត់គ្រោះថ្នាក់ ១លើក, ប្រជែង ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១១លើក, ផ្លូវខេត្ត/ក្រុង ចំនួន ៦លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក, រថយន្តធុនតូច ចំនួន ៨លើកនិងរថយន្តធន់ធំ ៧លើកនិងថ្មើរជើង ២លើក ។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានៈ ខេត្តក្រចេះ ១លើក ស្លាប់ ៣នាក់ របួស ២នាក់(ស្រី ១នាក់), សៀមរាប ១លើក ស្លាប់ ២នាក់, ភ្នំពេញ ៣លើក ស្លាប់ ២នាក់(ស្រី ១នាក់) របួស ២នាក់, កំពង់ធំ ២លើក ស្លាប់ ១នាក់(ស្រី) របួស ១នាក់, ពោធិ៍សាត់ ៤លើក ស្លាប់ ១នាក់ របួស ១០នាក់(ស្រី ២នាក់), ព្រះសីហនុ ១លើក ស្លាប់ ១នាក់ របួស ២នាក់, កំពត ១លើក ស្លាប់ ១នាក់ របួស ១នាក់ និងខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ របួស ១នាក់។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយពេល ១៦ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កើតឡើង ចំនួន ១៩៥លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៩៩នាក់ រងរបួសសរុប ចំនួន ២៨៨នាក់ ក្នុងនោះរបួសធ្ងន់ ១៨៥នាក់ និងរងរបួសស្រាល ចំនួន ១០៣នាក់ ៕