ទំនងជាស្រវឹងបើករថយន្ដលឿនចុះពីស្ពានជ្រោយចង្វាចាស់ជ្រុលបុកឡើងឃឿនរង្វង់មូលព្រហ្មមុខបួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ដម៊ែកស៊រដេសមួយគ្រឿងក្នុងល្បឿនលឿន ចុះពីស្ពានជ្រោយចង្វាចាស់ ជ្រុលបុកឡើងឃឿនរង្វង់មូលព្រហ្មមុខបួន រងការខូចខាតហើយរថយន្ដកល់ជាប់លើសួនទៅមុខលែងរួច ក្រោយកើតហេតុម្ចាស់រថយន្ដគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា គេបានឃើញរថយន្ដបង្កហេតុម៉ាកម៊ែកស៊រដេស320 ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2R-6337 ខាងលើបានបើកចុះពីលើស្ពានជ្រោយចង្វាចាស់ ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ និងស្ថានភាពផ្លូវកោងផង បានបួងចង្កូតមិនទាន់ ក៏ជ្រុលឡើងខឿនរង្វង់មូលជ្រោយចង្វា(ព្រហ្មមុខបួន) ធ្វើឲ្យរថយន្តកល់លើសួនមិនអាចទៅមុខរួច ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។ ឃើញដូច្នេះម្ចាស់ ចុះពីលើរថយន្តទំនងស្រវឹង បានគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ពីកន្លែងកើតហេតុដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះ ទៅដល់កន្លែងកើតហេតុហើយបានទំនាក់ទំនងជាមួយកម្លាំងជំនាញចុះស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕ ជ្រោយពេជ្រ

...

image2 image1 image4 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print