សម្តេច ហេង សំរិន អនុញ្ញាតឲ្យ លោក សាយសំភូន ភូមិវិហាន សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សបដិវត្តឡាវ ចូលសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភាបានអនុញ្ញាតឲ្យ លោក សាយសំភូន ភូមិវិហាន (Saysomphone Phomvihane) សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សបដិវត្តឡាវនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សកសាងជាតិឡាវ និងគណៈប្រតិភូ ចូលសម្តែងការគួរសមខណៈ ដែលគណៈប្រតិភូមមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

លោក សាយសំភូន ភូមិវិហាន វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ។ លោក បានគូសបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជា បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមសាមគ្កីគ្នាជាធ្លុង តែមួយ នៅក្នុងសង្គមប្រជាជាតិខ្មែរ។

លោក សាយសំភូន ភូមិវិហាន បានស្នើសម្តេចប្រធានរដ្ឋសភាមេត្តាពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងរវាងនៃ រណសិរ្សកសាងជាតិឡាវនិងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៧និងឆ្នាំ២០១០ ដើម្បីជំរុញដល់ការអនុវត្តនៅលើខ្វះខាត ឲ្យបានពេញលេញក្នុងការបម្រើផលប្រយោជន៍ប្រទេសទំាងពីរបន្តទៀត។

ជាមួយគ្នានេះ ជួសមុខលោកស្រីប្រធានរដ្ឋសភាឡាវ និងក្នុងនាមគណៈកម្មាធិការមជ្ឈឹមរណសិរ្សកសាងជាតិឡាវ លោកប្រធានគណៈប្រតិភូបានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវក្នុងពេលសមស្របណាមួយ។

ក្នុងនាមរដ្ឋសភាកម្ពុជានិងក្នុងនាមក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕

pp (1) pp (2) pp (3) pp (4) pp (5)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print