ភ្នំពេញ៖ នៅវេលាព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ៦នាក់រួមទាំងថ្នាំញៀន៣៦កញ្ចប់ នៅត្រង់ចំណុចផ្ទះជួលបូរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ ទី១មានឈ្មោះ ហួន សុខមុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ) ,ទី២ឈ្មោះ ឡាច ឋានៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ,ទី៣ឈ្មោះ ឆេង ចំណាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ,ទី៤ឈ្មោះ ឡាច ឋានី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ,ទី៥ឈ្មោះ ប៉ាត ធី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ) និងទី៦ឈ្មោះ ផាត ភាព ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកឯវត្ថុតាងចាប់យក៖ ទី១.ក្រាមសថ្លាចំនួន៣៦កញ្ចប់តូច ទី២.ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AF-5864 ១គ្រឿង ,ទី៣ម៉ូតូវ៉េស្ប៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BW-2737 ១គ្រឿង ,ទី៤សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង១៩ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងផ្នែកនគរបាល យុត្តិធម៌សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកបានចុះបង្ក្រាប់ទីតាំងជួញដូរនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនត្រង់ចំណុចបន្ទប់ជួលគ្មានលេខស្ថិតនៅបូរីសន្តិភាព២ភូមិ ដំណាក់ ត្រយឹង សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃាត់ខ្លួនបានសង្ស័យ៦នាក់ខាងលើ រួមនិងវត្ថុតាងមួយចំនួនធំ ។
បច្ចុប្បន្ន ជនសង្ស័យប្រុស្រីទាំង៦នាក់និងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាំយកមកធ្វើការសាកសួរនៅ ព្រហ្មទណ្ឌ ដើម្បីចកសាងសាណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ ភារ៉ា ដង្កោ