ប្រទេសស្វីស៖ នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាផ្លូវការនៅលើFacebook Pageថា៖ «ពេលនេះខ្ញុំកំពុងស្នាក់នៅទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។ ធាតុអាកាសនៅទីនេះគឺត្រជាក់ខ្លាំង (-16) ។ ក្នុងពេលបីថ្ងៃនេះគឺខ្ញុំនិងគណៈប្រតិភូនឹងមានការរវល់ច្រើននៅក្នុងកិច្ចប្រជុំ រួមទាំងជំនួបទ្វេភាគីជាមួយប្រមុខដឹកនាំប្រទេសមួយចំនួន ជាពិសេសគឺក្នុងការត្រៀមរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។ សូមជូនរូបភាពមួយចំនួនពី Davos និង សូមជូនពរបងប្អូនជនរួម ជាតិជួបតែសំណាងល្អគ្រប់ៗគ្នា»៕
