លោក Claudio Ranieri គ្រូបង្វឹក សញ្ជាតិអុីតាលីរបស់ក្លិប Leicester City ចង់ឲ្យមិត្តរួមជាតិរបស់គាត់គឺលោក Antonio Conte គ្រូបង្វឹកតោខៀវ Chelsea ឈ្នះ ជើងឯកអង់គ្លេស Premier League ដូច រូបគាត់ ។
គ្រូបង្វឹកវ័យ៦៥ឆ្នាំ Claudio Ranieri បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគាត់បានដឹកនាំក្រុមចចក Leicester City ឈ្នះជើងឯកកំពូលរបស់អង់គ្លេស កាលពីរដូវកាលចាស់ ប៉ុន្តែបច្ចុប្បន្នក្រុម របស់គាត់កំពុងតែឈរលេខរៀងទី១៥តាម ពីក្រុមChelseaដែលកំពុងឈរកំពូលតារាងរហូតដល់ទៅ៣១ពិន្ទុ ។
លោកClaudio Ranieriបាននិយាយថា “ក្នុងនាមខ្ញុំជាអតីតគ្រូបង្វឹកក្រុមតោខៀវ និងអ្នកគាំទ្រសញ្ជាតិអុីតាលីម្នាក់ខ្ញុំសង្ឃឹមថាConteនឹងសម្រេចគោលបំណងរបស់គាត់ឈ្នះជើងឯក Premier League” ។
លោកClaudio Ranieri បានចុះកុងត្រា ដឹកនាំក្លិប Leicester City រហូតដល់ឆ្នាំ ២០២០ ប៉ុន្តែគាត់ទទួលស្គាល់ថា ទោះបីជាមានកិច្ចសន្យារយៈពេលយូរបែបនេះក៏ពិតមែន ប៉ុន្តែតំណែងរបស់គាត់មិនមាន សុវត្ថិភាពរហូតទេបើទោះបីជាគាត់បានជោគជ័យកាលពីរដូវកាលមុនក៏ដោយ ៕ ដេវីត