មនុស្សក្រីក្របំផុតលើពិភពលោករហូតដល់ជាង៣,៥ ពាន់លាននាក់ទើបមានទ្រព្យសម្បត្តិស្មើសេដ្ឋី៦២នាក់

ចែករំលែក៖

គម្លាតអ្នកមាននិងអ្នកក្រនៅលើពិភពលោកបានបង្ហាញពិការបរាជ័យរបស់ពិភព លោកទាំងមូលក្នុងការកាត់បន្ថយភាពក្រីក្រ ទោះបីពិភពលោកទាំងមូលបានខិតខំកាត់បន្ថយភាពក្រីក្រ តែមិនបានសម្រេចគោល ដៅនោះឡើយ។

តាមរបាយការណ៍របស់អង្គការ Oxfam ចេញផ្សាយថា មនុស្សប្រមាណតែ៦២នាក់ ប៉ុណ្ណោះ នៅលើផែនដីមានទ្រព្យសម្បត្តិស្មើនឹងមនុស្សដែលក្រីក្របំផុតដែលមានសរុប៣.៥០០លាននាក់។ ទាំងនោះជា គម្លាតយ៉ាងធំរវាងអ្នកមាននឹងអ្នកក្រនៅលើពិភពលោក។

តួលេខនេះបង្ហាញថា វិបត្តិសេដ្ឋកិច្ច សកលបានបង្កើតវិសមភាពគម្លាតរវាងអ្នកមាននឹងអ្នកក្រក៏ពិតមែនហើយ ប៉ុន្តែវាមិន បានប៉ះពាល់ទាល់សោះក្រុមអ្នកដែលមានគ្រាក់ៗផ្ទុយទៅវិញ គឺមានតែជួយចម្រើនក្រុមមនុស្សទាំងនោះទៅវិញ។ សម្រាប់ អង្គការ Oxfam ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងអយុត្តិធម៌ក្នុង ពិភពលោកឲ្យដឹងថា ក្រុមអ្នកមានតែមួយក្រុមនោះបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនដោយ សារវិធីសាស្រ្តលួចគេចមិនបង់ពន្ធរដ្ឋ។ ជាក់ស្តែងគេរកឃើញមានលុយគេចពន្ធ ប្រមាណ៧.៦០០ពាន់លានដុល្លារដែល គេលួចដាក់ទុកនៅធនាគារបរទេស។

របាយការណ៍របស់អង្គការ Oxfam បានធ្វើឲ្យគេរន្ធត់នឹកស្មានមិនដល់ ប៉ុន្តែ វាជាតួលេខដែលមានពិតប្រាកដ និងដែល កំពុងកើតមាននៅក្នុងពិភពលោកសព្វថ្ងៃ នេះ។ តាមអង្គការ Oxfam ក្នុងរយៈពេល តែ១៥ឆ្នាំទ្រព្យសម្បត្តិរបស់មនុស្សពាក់ កណ្តាលផែនដី ដែលរស់នៅក្នុងភាពក្រីក្រ បានថយចុះប្រមាណ១ពាន់លានដុល្លារ ប៉ុន្តែនៅក្នុងពេលដដែលនោះទ្រព្យសម្បត្តិរបស់មហាសេដ្ឋី៦២នាក់ដែលមានលុយច្រើនជាងគេក្នុងលោកបានកើនឡើង ទៅវិញប្រមាណ៥០០ពាន់លានដុល្លារ។

តាម Oxfam មធ្យោបាយសំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃវិសមភាពគឺការទប់ស្កាត់ការលួចគេចពន្ធដែលតាមពិតជាដើមហេតុមួយធ្វើឲ្យរដ្ឋបាត់បង់ចំណូលជាតិដែលគេអាចយកទៅប្រើដើម្បី វិនិយោគក្នុងវិស័យអប់រំ និងសុខភាពសម្រាប់ ប្រជាជនក្រីក្រ។ មួយវិញទៀតការណ៍ដែល អង្គការ Oxfam ចេញផ្សាយរបាយកាណ៍ នៅទីក្រុងដាវ៉ូស ប្រទេសស្វុីស ដែលត្រូវបើកវេទិកាសេដ្ឋកិច្ចពិភពលោកពីថ្ងៃពុធទី ២០ដល់ថ្ងៃសៅរ៍ ទី២៣ ខែមករា គឺមិន មែនជារឿងចៃដន្យនោះឡើយ៕

poor (2) poor (1) poor (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print