កូរ៉េខាងត្បូងត្រៀមលក្ខណទប់ទល់នឹងកាំជ្រួចមីស៊ីលកូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងជើងបានប្រកាសត្រៀមលក្ខណរួចជាសេ្រចដើម្បីបាញ់សាកល្បងគ្រាប់ មីស៊ីលអន្តរទ្វីបមួយនៅគ្រប់ពេល និងគ្រប់ទីកន្លែងទៅតាមការកំណត់របស់ប្រមុខ ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ហេតុការណ៍ខាងលើបានធ្វើឲ្យរដ្ឋា ភិបាលកូរ៉េខាងត្បូងបើកកិច្ចប្រចុំជាបន្ទាន់ដើម្បីចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ប្រធានាធិបតីស្តីទី និងនាយក រដ្ឋមន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូង លោក Hwang Kyo-Ahn នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យមានជំហរត្រៀមខ្លួនលើផ្នែកសន្តិសុខឲ្យបានហ្មត់ចត់ ដោយព្រមានពីការបង្កហេតុរបស់កូរ៉េខាងជើង រួមទាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត មុនពេលបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននៅឆ្នាំ២០១៧នេះ។

នៅក្នុងអំឡុងពេលកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំមួយដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល យោធានគរបាល និងជនស៊ីវិលផងដែរ ប្រធានាធិបតីស្តីទី និងនាយករដ្ឋមន្រ្តី Hwang Kyo-Ahn បានណែនាំដល់មន្រ្តី ជាន់ខ្ពស់ដើម្បីត្រៀមខ្លួនប្រឆាំងនឹងការ វាយប្រហារដែលអាចកើតឡើងដោយ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងជើង ក្រុមរ៉ាឌីកាល់ខាងក្នុង និងក្រុមជ្រុលនិយមអំពើហិង្សាជាដើម។

ក្រុមអ្នកជំនាញបានព្រមគ្នាលើកឡើងថា ប្រទេសកូរ៉េខាងជើង ទំនងជាធ្វើតេស្ដ បាញ់សាកល្បងក្បាលគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបប្រភេទថ្មី ដែលមានសមត្ថភាព បាញ់បានក្នុងរយៈចម្ងាយ២៥០០គីឡូ ម៉ែត្រ ហើយបានអះអាង ថាខ្លួនអាចជោគជ័យក្នុងការធ្វើតេស្ដគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបប្រភេទថ្មីដូចគ្នា ICBM ដោយមីស៊ីលប្រភេទថ្មីនេះមិនមែនមានចម្ងាយត្រឹមតែ ៥៥០០គីឡូម៉ែត្រប៉ុណ្ណោះទេ។ ព្រោះគឺវា មានចម្ងាយរហូតដល់ទៅជាង១០០០០ គីឡូម៉ែត្រឯណោះ ហើយថាតើកូរ៉េខាង ជើង អាចធ្វើតេស្ដបានដោយជោគជ័យដែរ ឬទេ?

ក្រុមអ្នកជំនាញបានឲ្យដឹងថា យ៉ាងហោចណាស់ប្រទេសកូរ៉េខាងជើងត្រូវការពេល ២ទៅ៣ឆ្នាំដើម្បីធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពមីស៊ីលប្រភេទថ្មី ICBM និង រយៈពេល៥ឆ្នាំបន្ថែមទៀត មុនពេលដែល ពួកគេអាចដាក់ពង្រាយគ្រាប់មីស៊ីល ប្រភេទថ្មីនេះឲ្យដំណើរការបាន។ ពាក់ព័ន្ធនឹងបញ្ហានេះទីក្រុងសេអ៊ូល និងវ៉ាស៊ីន តោន កំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងគ្រប់ចលនាយោធារបស់ ប្រទេសកូរ៉េខាងជើងក្នុងន័យប្រឆាំងនឹងសកម្មភាពបង្កជម្លោះទាំងឡាយណាដែល អាចកើតឡើង។

បើតាមការលើកឡើងពីមន្រ្តីការពារ ជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា នៅមិនទាន់មានសញ្ញាបង្កជម្លោះពីប្រទេសកូរ៉េខាង ជើងនៅឡើយទេរហូតមកដល់ពេលនេះ ប៉ុន្ដែក្រុងសេអ៊ូលនៅតែប្រុងប្រយ័ត្នដូច ដែលកូរ៉េខាងជើងបានព្រមានថា អាចធ្វើ តេស្ដគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM បានគ្រប់ពេល និងគ្រប់ទីកន្លែងក្រោម ការបញ្ជាពីមេដឹកនាំផ្ដាច់ការលោក គីម ជុងអ៊ុន។ ប៉ុន្ដែក្នុងនោះក៏មិនបានបញ្ជាក់ពីការអភិវឌ្ឍថ្មីរបស់កូរ៉េខាងជើង ទៅលើ សមត្ថភាពគ្រាប់មីស៊ីល ICBM របស់ពួក គេដែរ។

ចំណែកក្រុមអ្នកជំនាញបានវាយតម្លៃថា បើសិនជាកូរ៉េខាងជើងពិតជាត្រៀម មែននៅក្នុងការបាញ់សាកល្បងមីស៊ីល អន្តរទ្វីបដែលគេហៅឈ្មោះកាត់ជាភាសាអង់គ្លេសថា “ICBM” ក្តី ក៏កូរ៉េខាងជើង ត្រូវប្រើពេលវេលាជាច្រើនឆ្នាំខាងមុខទៀត ដើម្បីកែលម្អមីស៊ីលរបស់ខ្លួនឲ្យកាន់តែ មានប្រសិទ្ធភាពខ្លាំងថែមទៀត។

ចំពោះសហរដ្ឋអាមេរិក បើសិនជាកូរ៉េខាងជើងពិតជាផលិតបាននូវគ្រាប់មីស៊ីលធុនដ៏ខ្លាំងក្លាបែបនេះមែននោះ វានឹងអាចគំរាមដល់ទ្វីបអាមេរិកខាងជើងដែលស្ថិតនៅចម្ងាយតែ៩០០០គីឡូម៉ែត្រប៉ុណ្ណោះពីកូរ៉េខាងជើង។ គ្រាប់មីស៊ីលអន្តរទ្វីប ICBM នេះអាចបាញ់បានចម្ងាយជាមធ្យម ៥.៥០០គីឡូម៉ែត្រ ក៏ប៉ុន្តែមីស៊ីល ICBM ខ្លះៗ ក៏អាចបាញ់បានចម្ងាយរហូតដល់ ទៅ១ ម៉ឺនគីឡូម៉ែត្រឯណោះ។

ចំណែក លោក Ashton Carter រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់ថាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចនឹងគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយដល់ សន្តិសុខជាតិអាមេរិក។ ក៏ប៉ុន្តែអាមេរិក បានត្រៀមការពារតាមផ្លូវអាកាសជាស្រេចហើយដែរដើម្បីវាយប្រហារតបតវិញនឹងការបាញ់គ្រាប់មីស៊ីលកូរ៉េខាងជើងណា មួយប្រឆាំងមកលើទឹកដីអាមេរិកឬមួយក៏ប្រឆាំងប្រទេសសម្ព័ន្ធមិត្តណាមួយរបស់សហរដ្ឋអាមេរិកដែរ៕

korea (2) korea (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print