មេដឹកនាំរុស្ស៊ីលោក ពូទីន សង្ឃឹមថា នឹងមានទំនាក់ទំនងល្អប្រសើរឡើងវិញរវាង អាមេរិកនឹងរុស្ស៊ីក្រោយពេលលោក ត្រាំ ឡើងកាន់តំណែងនៅសេតវិមាន។ នៅ វិមានក្រឹមឡាំងក្នុងសន្និសីទកាសែតរួម មួយកាលពីថ្ងៃទី១៨ ខែមករា លោក ពូទីន បង្ហាញការជឿជាក់លើទំនាក់ទំនងថ្មីរវាង ប្រទេសមហាអំណាចទាំងពីរ។
លោក ពូទីន បានបញ្ជាក់ថា «ខ្ញុំមិនធ្លាប់ ស្គាល់មិនធ្លាប់ជួបលោក ដូណាល់ ត្រាំ សោះឡើយហើយខ្ញុំក៏មិនដឹងតើគាត់នឹងធ្វើអ្វីលើឆាកអន្តរជាតិ»។ ម៉្លោះហើយបានជាខ្ញុំគ្មានលេសអ្វីណានឹងវាយប្រហារលើគាត់ទិតៀនគាត់ឬការពារគាត់។ លោក ពូទីន បាននិយាយសាឡើងវិញថា ពាក្យ ចចាមអារ៉ាមហាក់បីដូចមូស្គូមានវីដេអូស្អីណាសម្រាបប់ង្ខូចឈ្មោះលោក ត្រាំ និងប្រើវីដេអូនេះជាសម្ពាធលើរូបគាត់គឺជារឿង ប្រឌិតសុទ្ធសាធ»។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ទី១៧ ខែមករានោះ លោក ពូទីន បានបដិសេធច្រានចោលដំណឹងផ្សព្វផ្សាយដោយមធ្យោបាយឃោសនាមហាជនអាមេរិកាំងដែលថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី បានតាមដានយកការណ៍ពីអនាគតប្រធានាធិបតីអាមេរិកាំងនោះពេលគាត់មានវត្តមាននៅមូស្គូកាលពីប៉ុន្មានឆ្នាំមុន។
តាមប្រសាសន៍លោក ពូទីន «ពេលគាត់ មកកាន់ក្រុងមូស្គូក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ លោក ដូណាល់ ត្រាំ គ្រាន់តែជាអ្នកជំនួញម្នាក់ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមាន ទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេនៅស.រ.អា.។ បើនរណាម្នាក់យល់ថា ទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់របស់រុស្ស៊ីចេះតែតាមដានយកការណ៍ពីគ្រប់តែមហាសេដ្ឋីអាមេរិកាំង ដែលមានលុយរាប់ពាន់លានដុល្លារអ្នកនោះឯងគឺលង់ខ្លួនក្នុងគំនិតរវើរវាយតែ ម្តង»៕
ប្រែសម្រួល៖ ម៉ែវ សាធី