នគរបាលក្រុងសួងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័និងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនអធិការនគរបាលក្រុងសួងធ្វើរការឃាត់ចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងបទល្មើស គ្រឿងញៀន កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិសួងកើត សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ និង១កន្លែងទៀតត្រង់ចំណុចភូមិទួលទ្រាត្បូង ឃុំជុប ស្រុក-ខេត្តត្បូងឃ្មុំ ។

អធិការក្រុងសួងលោក ឈន សុធន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឡាយ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង ដកហូតថ្នាំញៀន៣កញ្ចប់តូច ។

លោកអធិការបានឲ្យដឹងបន្តថា តាមចម្លេីយសារភាពឈ្មោះ ឡាយ សំណាង បានឆ្លេីយថា ថ្នាំ៣កញ្ចប់តូចនេះខ្លួនបានទិញពីឈ្មោះ ច្រឹន ម៉េងអ៊ូ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំជុប ស្រុកត្បូងឃ្មុំ ហើយនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានពន្លាតដែនសមត្ថកិច្ចឈានទៅឃាត់ខ្លួនឈ្មោះ ច្រឹន ម៉េងអ៊ូ បន្តទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលជំនាញក្រុងកំពុងកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់៕ វណ្ណះ

...

vnnak (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print