ខេត្តកណ្តាល ៖ រថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងជាប្រភេទរថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិច ស្រ៊ុនបានរបូតកង់ក្រោយពេលកំពង់បើកបរបណ្តាលអោយរមៀលទៅបុកអ្នកជិះម៉ូតូ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់កាលពីវេលាម៉ោង៦,៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិ- ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1J-9486 បើកបរដោយឈ្មោះញ៉ែម សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ រងរបួសបាក់ជើងម្ខាង ចំណែកប្រពន្ធដែលជិះពីក្រោយមានឈ្មោះម៉ម សុផល អាយុ៥៣ឆ្នាំ មុខរបរលក់បន្លែ ។
រថយន្តបង្កម៉ាកស្តាលីង ពណ៍ក្រហម ជាប្រភេទរថយន្តសម្រាប់ដឹងកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិច ស៊្រុន ពាក់ស្លាកលេខ ភ្នំពេញ3C-7020 បើកបរដោយឈ្មោះនិន សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
សាក្សីឃើញហេតុការបានអោយដឹងថា មុនពេលកើតហេតុរថយន្តបង្កបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ខាងកើតផ្សាគគីរស្រាប់តែរបូតកង់ក្រោយខាងឆ្វេងបណ្តាលរមៀលទៅបុកអ្នកជិះម៉ូតូទាំង២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ប្តី ប្រពន្ធរងរបួសមធ្យម ។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ។
ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីអ្នកបើកបរធ្វេសប្រហែសមិនបានពិនិត្យយានមុនពេលចេញដំណើរទើបបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។
បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕សណ្តោស