នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ព្រមានដកតំណែងមេប៉ុស្តិ៍ណាដែលបណ្តោយឲ្យមានបទល្មើសគ្រឿងញៀនក្នុងដែនដីរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានព្រមានដកតំណែងមេប៉ុស្តិ៍ណា ដែលបណ្តោយឲ្យមានបទល្មើសគ្រឿងញៀនកើតឡើងដដែលៗ ក្នុងដែនដីដែលខ្លួនគ្រប់គ្រង។  ក្រៅពីព្រមានបែបនេះ លោក ជួន សុវណ្ណ ក៏រំឭកមន្ត្រីខ្លួនឲ្យយកចិត្តទុកដាក់លើកការគ្រប់គ្រងអាវុធជាតិផ្ទុះ និងបង្ក្រាបល្បែងស៊ីសងដែរ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ ព្រមានដកមេបុស្តិ៍ណា ដែលបណ្តោយឲ្យកើតមានបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការព្រមាននេះធ្វើឡើងក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្ត ជូនដល់មន្ត្រីនគរបាលជាតិ កាលពីរសៀលថ្ងៃទី១៨ ខែមករា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ គេហទំព័រអគ្គស្នងការនគរបាលជាតិ បានស្រង់ប្រសាសន៍ឧត្តមសេនីយ៍ ជួន សុវណ្ណ នៅក្នុងពិធីនោះដូច្នេះថា៖«ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំណុចនេះយើងបានឯកភាពគ្នាហើយ អត់មានអ្នកណាធ្វើ អ្នកណាអត់នោះទេ បើថ្នាក់លើចុះបង្ក្រាបនៅប៉ុសិ៍្តណា ហើយដល់ទៅ២ដង នោះគឺដកមេប៉ុសិ៍្ត»។

លោកជួន សុវណ្ណ បានក្រើនរំឭកទៅមន្ត្រីប៉ុសិ៍្តដែលចូលរួមក្នុងពិធីបំពាក់ឋានន្តរសកិ្តនេះបន្ថែមថា៖« ថ្ងៃនេះយើងតម្លើងសកិ្ត តែទន្ទឹមនឹងតម្លើងសកិ្ត គឺយើងបន្ថែមភារកិច្ចផងដែរ តែបើអត់បំពេញភារកិច្ច សកិ្តនឹងក៏វាជ្រុះទៅវិញដែរ»។

ក្រៅពីរំឭកមន្ត្រីខ្លួនអនុវត្តន៍ឲ្យម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន លោកនាយឧត្តមសេនីយ៍ ក៏ណែនាំឲ្យមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាល យកចិត្តទុកដាក់លើការគ្រប់គ្រង់មនុស្ស និងគ្រប់គ្រងមធ្យោបាយធ្វើដំណើររបស់ពលរដ្ឋក្នុងរដ្ឋបាលរបស់ខ្លួន គ្រប់គ្រងអាវុធជាតិផ្ទុះ និងបង្ក្រាបល្បែងស៊ីសង។

សូមបញ្ជាក់ថា ឆ្នាំ២០១៦ កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៤,១៩១ករណី ក្នុងនោះបទល្មើសប្រើប្រាស់គ្រឿងញៀនជាង១ពាន់ករណី។ ចាប់ខ្លួនជនសង្ស័យសរុប៩,៨០២ នាក់ ក្នុងនោះអ្នកប្រើប្រាស់មានគ្រឿងញៀន ៣,៦១១នាក់ និងរឹបអូសគ្រឿងញៀនជាង១៧៥គីឡូក្រាម។ ដោយឡែកចាប់ពីថ្ងៃទីទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ នគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៨៣ករណី និងឃាត់ខ្លួនមនុស្ស៥១៨នាក់ តាឡឹម

...

20170118_143408 20170118_143421

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print