លិខិតមិត្តអ្នកអាន ៖ មន្ត្រីជំនាញនិងសមត្ថកិច្ច គួរពិនិត្យមើលទំនិញដែលលក់នៅលើទីផ្សារឲ្យបានជាប់ជាប្រចាំ

កាលពីប៉ុន្មានថ្ងៃមុននេះនាងខ្ញុំបានអានកាសែតនគរវត្តដែលបានចុះផ្សាយពីសកម្ម ភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ និងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក កាំកុងត្រូលរួមនឹងក្រុមការងារបានចុះពិនិត្យមើលមុខទំនិញនៅផ្សារអូរឫស្សី រាជ ធានីភ្នំពេញ ។

ក្នុងចំណោមមុខទំនិញសម្រាប់បរិភោគប្រមាណ៧០មុខក្នុងនោះមាន ២មុខគឺស្ពៃជ្រក់ និងបង្គាមានផ្ទុកសារធាតុគីមី ជាមួយគ្នានេះដែរទំនិញប្រមាណ៧០ មុខសមត្ថកិច្ចបានយកទៅពិសោធន៍ ក៏ប៉ុន្តែការពិសោធតាមរយៈរថយន្តពិសោធន៍ ចល័តបានរកឃើញស្ពៃជ្រក់ និងបង្គាមានប្រើសារធាតុគីមី ។

ករណីនេះហើយដែលនាងខ្ញុំចាប់អារម្មណ៍ និងចង់និយាយថា គ្រាន់តែទំនិញ២មុខ យកមកពិសោធន៍ស្តែងឲ្យឃើញថា មានប្រើសារធាតុគីមីទៅហើយ ចុះទំនិញជាច្រើន មុខទៀតដែលបានដាក់លក់នៅលើផ្សារនានាក្នុងរាជធានីភ្នំពេញ តើមានសារធាតុគីមី ប៉ុន្មានដែលបាននិងកំពុងសម្លាប់សុខភាពប្រជាពលរដ្ឋខ្មែរ? តាមអ្វីដែលនាងខ្ញុំសង្កេត សម្គាល់កន្លងមកឃើញថា ចាប់តាំងពីឆ្នាំ២០០០រហូតមកដល់សព្វថ្ងៃនេះទាំងបន្លែ បង្ការ ត្រីសាច់ រួមនឹងទំនិញមួយចំនួនធំទៀតដែលដាក់លក់នៅលើទីផ្សារតែងតែប្រើ សារធាតុគីមី ជាពិសេសមុខទំនិញដែលនាំចូលពីបរទេសដូចជា សាច់មាន់ ជង្គង់ ស្លាប មាន់ សាច់ក្រួច និងត្រីសាច់ដទៃទៀត។

ពាក់ព័ន្ធទំនិញដែលនាំចូលពីប្រទេសជិតខាងមានប្រើសារធាតុគីមីទៅហើយនោះ ចុះហេតុអ្វីក៏មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនខ្វើកខ្វល់ពិនិត្យពិសោធន៍រាល់មុខ ទំនិញដែលនាំចូលលក់នៅលើទីផ្សារឲ្យស្រេចតែម្តងទៅ។ បើពិនិត្យឃើញថា ទំនិញមាន ប្រើសារធាតុគីមីគួររឹបអូសយកទៅកម្ទេចចោល និងអញ្ជើញភាគីពាក់ព័ន្ធក្នុងរឿងនេះ អប់រំណែនាំកុំឲ្យពួកគាត់យកទំនិញខូចគុណភាពមកលក់បន្តទៀត។ ប្រសិនឈ្មួញ កណ្តាល ព្រមទាំងឈ្មួញដែលចែកចាយបន្តនៅតែរឹងរូស សមត្ថកិច្ចគួរមានវិធានការ ទៅតាមច្បាប់។ ធ្វើបែបនេះទើបយើងអាចទប់ស្កាត់រាល់ទំនិញដែលខូចគុណភាព ឬ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់លែងមានលក់នៅលើទីផ្សារកម្ពុជាទៀតហើយ។ កន្លងមកសមត្ថកិច្ច និងមន្ត្រីជំនាញមិនសូវរវីរវល់ពិនិត្យរាល់ទំនិញដែលនាំពីបរ ទេស និងមុខទំនិញដែលលក់នៅលើទីផ្សារក្នុងស្រុកប៉ុន្មាននោះទេ ពោលគឺគេគិត លាភសក្ការៈជាធំ រីឯសុខភាពពលរដ្ឋខ្មែរទុកមួយឡែកសិន។ ដោយយូរៗម្តងទើប ឃើញសមត្ថកិច្ចនិងមន្ត្រីជំនាញពិនិត្យម្តងម្កាលដែលប្រការនេះមិនអាចទប់ស្កាត់ ឈ្មួញដនាំចូលទំនិញដែលប្រើប្រាស់សារធាតុគីមីបានទេ។

នាងខ្ញុំចង់ឃើញសមត្ថកិច្ច និងមន្ត្រីជំនាញធ្វើការងារនេះឲ្យបានហ្មត់ចត់ ប្រយោជន៍រក្សាសុខភាព និងអាយុជីវិតប្រជាពលរដ្ឋខ្មែរឲ្យបានយូរអង្វែងផង និងចៀសវាងខាតបង់ថវិកា គ្រួសារ និងសង្គម ជាតិផង។ គ្រោះថ្នាក់ជារឿយៗដែលតែងកើតមានឡើងដល់ប្រជាពលរដ្ឋខ្មែរដូចជាករណី ពុលស្រាស ពុលនំបញ្ចុក ពុលភេសជ្ជៈជាដើម ទាំងនេះសុទ្ធតែជាការឆកល្វែងរបស់ មន្ត្រីជំនាញដែលមិនបានពិនិត្យពិច័យទៅលើផលិតផលក្នុងស្រុក ក្រៅស្រុករួមទាំង ទំនិញនាំចូលផង។

ក្តីបារម្ភដែលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋខ្មែរមិនមែនតែ មាននាងខ្ញុំនិងក្រុមគ្រួសារខ្ញុំប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋខ្មែរទូទាំងនគរក៏ព្រួយ បារម្ភនិងខ្លាចរអាដូចនាងខ្ញុំដែរ។ ដូច្នេះហើយបានជាប្រជាពលរដ្ឋភាគច្រើនរអ៊ូរទាំថា សមត្ថកិច្ចមិនបានធ្វើការងារនេះពេញដៃពេញជើងធ្វើការមិនបានហ្មត់ចត់ មិនទៀង ត្រង់នោះទេ។ អ្វីដែលប្រជាពលរដ្ឋចង់បាននោះគឺសូមឲ្យសមត្ថកិច្ចចាត់វិធានការរាល់ទំនិញដែលប្រើសារធាតុគីមីក្នុងគោលបំណងរក្សាសុខភាពឲ្យរស់រានមានជីវិតយូរ អង្វែងចៀសវាងជំងឺតម្កាត់ដែលតែងតែយាយីប្រជាពលរដ្ឋស្របពេលដែលសុខភាពប្រជាពលរដ្ឋទុរន់ទុរា។

ប្រជាពលរដ្ឋមានតែពឹងពាក់ មន្ត្រីជំនាញ ក្រសួងស្ថាប័នពាក់ ព័ន្ធក្នុងរឿងនេះដែលមានភារៈដោះស្រាយរាល់ទុក្ខលំបាក បើឲ្យប្រជាពលរដ្ឋចេញមុខដោះស្រាយវាខុសសមត្ថកិច្ច និងច្បាប់ ។ វិធីដែលអាចដោះស្រាយបញ្ហានេះបានគឺពិនិត្យរាល់ទំនិញចេញចូលពីបរទេសនិង ផលិតផល កសិផលក្នុងស្រុកពីសំណាក់សមត្ថកិច្ច និងមន្ត្រីជំនាញដែលមានភារកិច្ច ពិនិត្យពិសោធន៍រាល់មុខទំនិញដែលនាំចូល និងលក់នៅលើទីផ្សារ។

ករណីឃើញ ទំនិញដែលខូចខុសប្រក្រតីត្រូវរឹបអូស ឬកម្ទេចចោល ម្យ៉ាងទៀតអប់រំណែនាំដល់ ប្រជាពលរដ្ឋឲ្យគាត់ដាំដុះបន្លែបង្ការ និងលក់ដូរត្រីសាច់មិនប្រើសារធាតុគីមីពេលនោះហើយទើបប្រទេសយើងអាចកាត់បន្ថយបាននូវការប្រើប្រាស់សារធាតុគីមីដែលជាឃាតកលាក់មុខបាន និងកំពុងបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរឲ្យរុាំរ៉ៃរហូតបាត់បង់ ជីវិតនិងទ្រព្យសម្បត្តិ ៕ ប្រជាពលរដ្ឋម្នាក់

1111

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print