ដកតំណែងអគ្គរដ្ឋទូតទាំងអស់នៅក្រៅប្រទេស លោកត្រាំ នៅមិនទាន់រកឃើញអ្នកជំនួស

ចែករំលែក៖

ប្រធានាធិបតីទី៤៥របស់អាមេរិក លោកដូណាល់ ត្រាំ បានដកតំណែងមន្ត្រីការទូតទាំងអស់នៅក្រៅប្រទេស ប៉ុន្តែមកទល់ពេលនេះ លោកមិនទាន់រកឃើញអ្នកដែលមានសមត្ថភាព មកជំនួសនៅឡើយ។

សារព័ត៌មាន Independent  លោកត្រាំ នៅមុនពេលចូលកាន់តំណែង លោកបានស្នើឲ្យអគ្គរដ្ឋទូតទាំងអស់ ដែលលោកអូបាម៉ា ជ្រើសរើស លាលែងពីតំណែងមិនត្រូវពន្យារដោយមូលហេតុណាមួយនោះឡើយ។ នៅថ្ងៃចូលកាន់តំណែង ទី២០ ខែមករា អគ្គរដ្ឋទូតអាមេរិក ៨០រូប ត្រូវបានដកហូតតំណែង។

ក្រុមផ្លាស់ប្តូរអំណាចរបស់លោកត្រាំ បានប្រកាសគ្មានហេតុផលណាមួយចំពោះអគ្គរដ្ឋទូត ដែលអតីតប្រធានាធិបតីអូបាម៉ាបានជ្រើសរើស ត្រូវ ពន្យារពេលលាលែងពីតំណែងនោះឡើយ សូម្បីតែមានកូនតូច ទើបកើតក្តី។

កាលពីឆ្នាំ២០០៨ នៅពេលដែលលោកអូបាម៉ា ត្រៀមលក្ខណៈចូលកាន់តំណែង លោកក៏បានស្នើឲ្យ អគ្គរដ្ឋទូតអតីតប្រធានាធិបតី  George Bush ត្រូវលាលែងពីតំណែង។

នៅពេលនេះ ក្រុមការងារបស់លោកត្រាំ បានបកស្រាយថា គ្មាន ចេតនាអាក្រក់ ពីក្រោយការដកហូតតំណែងនោះឡើយ  នេះជាកាតព្វកិច្ច ក្នុងការផ្លាស់ប្តូរតំណែង។ ប៉ុន្តែ  ការស្នើឲ្យលាលែងពីតំណែង គឺអនុវត្តទៅលើតែអគ្គរដ្ឋទូតនយោបាយ ជាបុគ្គលដែល មានទំនាក់ទំនងជិតស្និទ្ធ និងជឿទុកចិត្តពីអតីតប្រធានាធិបតីអូបាម៉ា តែប៉ុណ្ណោះ។ ចំណែកមន្ត្រីទូតដែលជាអ្នកកិច្ចការបរទេស មានបទពិសោធន៍ នៅតែបន្តរក្សាតំណែងដដែល។

មកទល់ពេលនេះ លោកត្រាំ ទើបតែបានតែងតាំង  អភិបាលរដ្ឋ Iowa Terry Branstad ធ្វើជាអគ្គរដ្ឋទូត ប្រចាំនៅប្រទេសចិន  និង មេធាវី David Friedman ជាអគ្គរដ្ឋទូតប្រចាំនៅប្រទេសអីស្រាអែល។

សកម្មភាពដកហូតតំណែងមន្ត្រីទូត ដោយមិនទាន់មានអ្នកជំនួស នឹងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក នឹងប្រទេសជាដៃគូត្រូវផ្អាក់ទាំងស្រុក ក្នុងនោះមានទាំងប្រទេស ដែលជាមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក គឺអាល្លឺម៉ង់  កាណាដា អង់គ្លេស។

ប្រធានាធិបតីដូណាល់ ត្រាំរងការរិះគន់យ៉ាងខ្លាំង  ដោយលោកទុកឲ្យមានចន្លោះប្រហោងជាច្រើន ក្នុងជួររដ្ឋាភិបាល និងសន្តិសុខ ក៏ដូចជាការពារជាតិ។ ទាំងនោះគឺជាភាពទន់ខ្សោយរបស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ៕

awe-1 awe-2

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print