កូរ៉េខាងជើងគំរាម​បង្កគ្រោះថ្នាក់ដល់រដ្ឋាភិបាលអាមេរិកថ្មី

ចែករំលែក៖

កូរ៉េខាងជើងបានគំរាមថានឹងបង្កផលលំបាកដល់រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥ទើបតែចូលកាន់តំណែង។

សារព័ត៌មាន Sputnik បានផ្សាយថា កូរ៉េខាងជើងបានគំរាម ដល់រដ្ឋាភិបាលថ្មីទីក្រុងវ៉ាស៊ីនតោន។ ការគំរាមកំហែងខាងលើកើតឡើង ក្នុងពេលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ប្រារព្ធខួបទី៤៩ថ្ងៃកូរ៉េខាងជើងចាប់បាននាវាចារកម្មអាមេរិកលោក USS Pueblo។

បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងបានផ្សាយថា «អាមេរិកនឹងត្រូវប្រឈមមុខ និងគ្រោះថ្នាក់ជាងពេលដែលចាប់នាវាចារកម្ម Pueblo ទៅទៀត ប្រសិនបើអាមេរិកបានបំភ្លេចមេរៀនទាំងនោះ»។

ការគំរាមកំហែងរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីសេតវិមានបានប្រកាសថាប្រព័ន្ធការពារមីស៊ីលដ៏ទំនើបបំផុតបានដាក់សម្រាប់ទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងជើង និងអីុរ៉ង់។

ជាមួយគ្នានេះដែរ បណ្ដាញទូរទស្សន៍ជប៉ុនមួយបានផ្សាយថា កូរ៉េខាងជើង បានដាក់មីស៊ីលផ្លោងឆ្លងទ្វីបចំនួន២គ្រាប់ ត្រៀមសម្រាប់បាញ់រួចរាល់នៅតំបន់មួយភាគខាងជើង ទីក្រុងព្យុងយ៉ាង។

យោងតាមមន្ត្រីជំនាញបានប្រាប់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងឲ្យដឹងថា គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ចល័តតាមផ្លូវថ្មីនេះ មានទ្រង់ទ្រាយខ្លីជាង មីស៊ីលរបស់ព្យុងយ៉ាងដទៃៗ គឺ KN-08 មានប្រវែងពី១៩ទៅ២០ម៉ែត្រ និង KN-14 មានប្រវែងពី១៧ ទៅ១៨ម៉ែត្រប៉ុណ្ណោះ ។

ចំណែកមន្ត្រីជំនាញរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលលើទីតាំងទីពីរថ្មីនេះ មានរូបរាងស្រដៀង នឹងមីស៊ីលផ្លោងចម្ងាយមធ្យម Musudan ប៉ុន្តែមីស៊ីលទី១ គឺខុសពីមីស៊ីល Musudan ហើយទំនងជាមានបំពាក់ដោយម៉ាស៊ីនដែលទើបអភិវឌ្ឍថ្មីទៀតផង។

រដ្ឋាភិបាល របស់ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ក៏បានប្រកាសថានឹងបង្កើនសមត្ថភាពការពារ ការវាយប្រហារណាមួយពីកូរ៉េខាងជើង។ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Hwang Kyo Ahn បានប្រកាសថារដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែពិភាក្សាជាមួយអាមេរិកពីការដាក់ប្រព័ន្ធការពារ THAAD ឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។

រដ្ឋាភិបាលក្រុងសេអ៊ូល នឹងជំរុញសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងឡើងដើម្បីឃ្លាំមើល និងរកឲ្យឃើញនូវសមត្ថភាពថ្មីនៅក្នុងឆ្នាំ២០១៧ នេះ ប្រយោជន៍ធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការប្រឆាំងនឹងអាវុធប្រល័យលោក (WMD) របស់ប្រទេស កូរ៉េខាងជើង។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ យោធាគ្រោងនឹងដាក់ពង្រាយប្រព័ន្ធអាវុធថ្មីទាំង១០ ដែលមានប្រសិទ្ធភាពកាន់តែប្រសើរ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងដែលបង្កឡើងដោយ អាវុធនុយក្លេអ៊ែរទីក្រុងព្យុងយ៉ាង និងអាវុធប្រភេទថ្មីៗ ជាច្រើនផ្សេងទៀត។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថា ប្រព័ន្ធថ្មីនេះរួមមានទាំងធាតុគីមី រថយន្តជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ឈ្លបយកការណ៍ (CBR) រួមជាមួយនឹងប្រព័ន្ធ sonar អារេសណ្តោង (TASS) ដែលត្រូវ បានរចនាឡើងដើម្បីរកឲ្យឃើញ និងតាមដាននាវាមុជទឹករបស់សត្រូវ យន្តហោះ Drone ឈ្លបយកការណ៍ និងធ្វើឲ្យកាន់តែប្រសើរនូវសមត្ថភាពនាវាចម្បាំង Ulsan ថ្នាក់ថ្មីរបស់ខ្លួន។

ការបន្ដធ្វើឲ្យប្រសើរឡើងនូវអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងសមត្ថភាពអាវុធ ប្រល័យលោក ត្រូវបានមើលឃើញថា ជាសញ្ញាគំរាមកំហែងផ្នែកសន្ដិសុខយ៉ាងខ្លាំងចំពោះទីក្រុងសេអ៊ូល ដូច្នេះយោធាកូរ៉េខាងត្បូង ចាំបាច់ណាស់ត្រូវតែបង្កើតប្រព័ន្ធអាវុធឲ្យបានទំនើបដើម្បីមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងគ្រោះថ្នាក់ទាំងនោះ៕

nkd

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print