មេព្រៃថ្នាក់កណ្ដាលវាយបំបែកឆ្នាំងបាយមេព្រៃថ្នាក់ខេត្ដ

ចែករំលែក៖

ខេត្ដស្ទឹងត្រែង៖ ជំនាញរដ្ឋបាលព្រៃ ឈើខេត្ដបានចុះបង្ក្រាបទីតាំងស្ដុកឈើ ប្រណីតអត់ច្បាប់មួយកន្លែង ធ្វើឡើង ក្រោមបទបញ្ជារបស់មន្ដ្រីជំនាញរដ្ឋ បាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំកម្លាំង ដោយលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ដស្ទឹងត្រែង ។ ករណីនេះគេនិយាយថាជាការវាយបំបែកឆ្នាំងបាយរបស់មន្ដ្រីមេព្រៃថ្នាក់ខេត្ដការចុះបង្ក្រាបទីតាំងស្ដុកឈើខាងលើនេះ បានធ្វើកាលពីវេលាម៉ោង៤និង១០នាទី ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ស្ថិត ក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុង ស្ទឹងត្រែង ខេត្ដស្ទឹងត្រែង ។

stuertreng

មន្ដ្រីជំនាញមិនបានបញ្ជាក់ពីឈ្មោះ របស់ម្ចាស់ឈើនៅឡើយទេ ដោយសារ តែពុំមានអ្នកណាម្នាក់ប្រាប់ពីឈ្មោះ ម្ចាស់ឈើឡើយ ។ មន្ដ្រីជំនាញបាន បញ្ជាក់ថា ឈើទាំងអស់នោះមានចំនួន ៨៨កំណាត់ គិតទាំងឈើប្រណីត និងឈើ ប្រភេទលេខ១ ដែលមានមុខកាត់៤០ ទៅ៥០សង់ទីម៉ែត្រ កម្រាស់១តឹក ប្រវែង ជាង២ម៉ែត្រ ហើយនៅមានឈើដែល គេជ្រៀកជាថូរបោសមូលមានមុខធំៗ ចំនួន៥ដុំផ្សេងទៀត ប៉ុន្ដែនៅសល់ឈើ ជាច្រើនកំណាត់ដែលឈ្មួញលាក់ទុកនៅក្នុងទឹកគឺមិនទាន់ដឹងចំនួនច្បាស់លាស់ នៅឡើយទេ ។

បច្ចុប្បន្នឈើទាំងអស់នេះត្រូវបាន មន្ដ្រីជំនាញរឹបអូសយកមករក្សាទុកនៅខ័ណរដ្ឋបាលព្រៃឈើទាំងយប់ ប៉ុន្ដែនៅ មិនទាន់ធ្វើការវាស់វែងនៅឡើយ ។

គួរបញ្ជាក់ថាជំនួញឈើប្រណិតនៅ ក្នុងខេត្ដស្ទឹងត្រែងកំពុងតែកើតមាន ពេញបន្ទុកមិនថាតាមផ្លូវគោកឬផ្លូវទឹក នោះទេ ហើយគេសង្កេតឃើញថា មន្ដ្រី ជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្ដស្ទឹងត្រែងមិនសូវជាយកចិត្ដទុកដាក់ក្នុងការបង្ក្រាបឡើយ ។

ជាក់ស្ដែងការចុះបង្ក្រាបសិបិ្បកម្ម កែច្នៃឈើអត់ច្បាប់ក៏ដូចជាទីតាំងស្ដុប ឈើអត់ច្បាប់ជាច្រើនលើកកន្លងទៅនេះ គឺសុទ្ធសឹងតែជាបញ្ជារបស់មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ។ ការមិន ចុះបង្ក្រាបនេះត្រូវបានគេសង្ស័យថា ជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្ដមិនហ៊ានចុះបង្ក្រាបព្រោះខ្លាចប៉ះពាល់ឆ្នាំងបាយ របស់ខ្លួន៕

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print