យ៉េប រ៉ូហ្វាត សិល្បករខ្មែរអ៊ីស្លាមល្បីឈ្មោះខ្លាំងតាមរោងចក្រ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងពិធីករកូនកាត់ខ្មែរអ៊ីស្លាម លោក យ៉េប រ៉ហ្វាត ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល១៥ឆ្នាំមកហើយ។ ទោះបីជាមិនសូវមហាជនស្គាល់ច្រើន ប៉ុន្តែលោកត្រូវបានកម្មករ កម្មការិនីតាមបណ្តារោងចក្រជាច្រើន បានស្គាល់ ព្រោះតែលោកគឺជាផលិតករ និងពិធីករនៃកម្មវិធីអប់រំសុខភាពនៅតាមបណ្តារោងចក្រជាច្រើន។

ផ្តើមចេញពីអាជីពជាអ្នកសម្តែងកាលពីអំឡុង២០០២លោកបានចូលរួមសម្តែងក្នុងខ្សែភាព យន្តរឿង”ស្នេហ៍ដួងចន្ទ” និងព្យុះជីវិតយុវវ័យ” ។ ក្រៅពីការសម្តែងលោកក៏ជាជាពិធីករនៅតាមកម្មវិធីសិល្បៈមួយចំនួន ពិសេសលោកបានស្ម័គ្រចិត្តក្នុងការចូលរួមកិច្ចការងារសង្គមទាក់ទងនឹងសុខភាពផ្លូវភេទនៅតាមភោជនីយដ្ឋាន ខារ៉ាអូខេ និងនៅភូមិនានា។ នៅឆ្នាំ២០០៦ លោកបានក្លាយជាបុគ្គលិកបំពេញការងារផលិតគ្រប់គ្រងកម្មវិធីសិល្បៈអប់រំផ្សព្វផ្សាយសុខភាពសម្រាប់សមាគមសុខភាពរ៉ាក់នៅតាមបណ្តាខេត្តផងដែរ។

លោក យ៉េប រ៉ូហ្វាត បានលើកឡើងថា ក្នុងរយៈពេលបំពេញការងារសិល្បៈនិងគ្រប់គ្រងការផលិតកម្មនានាជាច្រើនកន្លងមកមានសិល្បករជាច្រើនដែលទទួលបានការបណ្តុះបណ្តាល ណែនាំពីលោករហូតទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុវិស័យសិល្បៈរហូតដល់បច្ចុប្បន្ន។

សិល្បករវ័យ៣៦ឆ្នាំរូបនេះ បញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៥ លោកទទួលបានការគ្រប់គ្រងគម្រោងផលិតកម្មវិធីកម្សាន្តនិងអប់រំសុខភាពពីសមាគមសុខភាពរ៉ាក់ដែលគោលដៅធ្វើនៅតាមបណ្តារោងចក្រជាច្រើននៅភ្នំពេញហើយគម្រោងនេះកាន់តែរីកធំពីមួយឆ្នាំទៅមួយឆ្នាំ។ គម្រោងកម្មវិធីកម្សាន្តនេះទទួលបានការគាំទ្រកាន់តែច្រើនដែលសម្រាប់ឆ្នាំ២០១៧នេះលោកដាក់គោលដៅចុះផ្តល់ការកម្សាន្ត និងអប់រំសុខភាពនៅរោងចក្រប្រមាណ៤០ ស្មើរនឹង៨០កម្មវិធីនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនជិតរាជធានីភ្នំពេញ។ លោកថាក្នុងឆ្នាំ២០១៧នេះក៏នឹងមានវត្តមានសិល្បករសិល្បករិនីជាច្រើនដែលស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការងារសង្គមនេះមានដូចជា លោក គូម៉ា កញ្ញា សុភ កុសុម៉ា កញ្ញា ស៊ូ ស៊ីរិកា កញ្ញា សុខ មុនីរក្សា កញ្ញា សុខ មុនីពិសី លោក នរៈ សិរីវិទ្យា លោក ផាត់ ពិដោរ លោក ប៉ែន សារ៉ាវជាដើម។

លោកបញ្ជាក់ដែរថា ក្រៅពីការងារជាពិធីករ និងជាអ្នកផលិតកម្មវិធីលោកក៏ឆ្លៀតពេលទំនេរចូលរួមសម្តែងក្នុងភាពយន្ត និងបទចម្រៀងខារ៉ាអូខេមួយចំនួនផងដែរ។ លោកថា បើទោះបីជាមិនមានស្នាដៃសិល្បៈជាដុំកំភួន និងមិនមានឈ្មោះបោះសំឡេងខ្លាំងក្នុងចង្កោមសិល្បៈប៉ុន្តែផលិតករខ្មែរអ៊ីស្លាមរូបនេះពិតថាមានមោទនភាពនិងការចូលរួមចំណែកក្នុងការងារបច្ចុប្បន្នដែលអាចជួយដល់សង្គម និងបណ្តុះគំនិតអ្នកសិល្បៈឲ្យចូលរួមពន្យល់និងផ្តល់ចំណេះដឹងនានាទាក់ទងនឹងសុខភាពផងដែរ៕ វឌ្ឍនា

...

charm (9) charm (2) charm (4) charm (12) charm (10) charm (11) charm (5) charm (8) charm (13) charm (1) charm (6) charm (7) charm (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print