ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញាវាយប្លន់យកកាបូបលុយពេលយប់យ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពវាយប្លន់ហើយរត់គេចខ្លួនបានរយៈពេល៣ម៉ោង កាលពីរវេលម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះដែលត្រូវជនសង្ស័យវាយយកកាបូបលុយនិងទូរសព្ទ័ដៃមានឈ្មោះហេង សុផាត អាយុ១៨ឆ្នាំ មានមុខរបរអ្នកអនាម័យនៅផ្សារអូរឫស្សី ស្នាក់នៅសង្កាត់អូរឫស្សី មានស្រុកកំណើតនៅភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ ចំណែកជនសង្ស័យទីមានឈ្មោះ ឈិន វិរៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ និងម្នាក់ទៀតឈ្មោះអៀង ណារិទ្ធ មុខរបរដេពួក ស្នាក់ភូមជាមួយគ្នា។
តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២យប់រំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ រូបគេបានជិះម៉ូតូឌុបពីផ្សារអូរឫស្សីមកក្រោមស្ពានស្ទឹងមានជ័យ មកជួបសង្សារ លុះមកដល់ស្រាប់តែមានជនសង្ស័យ២នាក់បានមកវាយយកកាបូបលុយនិងទូរសព្ទ័យកទៅបាត់ដោយសុវត្ថិភាពហើយរូបគេស្រែកឲ្យគេជួយតែគ្មានអ្នកណាជួយទេ ទើបរូបគេមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។ ក្រោយពីទទួលបានពាក្យរួចសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យតែម្តង។
ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយយកកាបូបលុយពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងទៅបញ្ជូនអធិការដ្ឋាននគបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវីច្បាប់៕ ភារ៉ា ដង្កោ
...