កីឡាករ Diego Costa បន្តឈរលេខ១រកគ្រាប់បាល់បានច្រើននៅអង់គ្លេស ខណៈRooney បំបែកកំណត់ត្រាថ្មី

ចែករំលែក៖

កីឡាករ Diego Costa របស់ក្លិបតោ ខៀវ Chelsea កំពុងតែនាំមុខគេក្នុងការរកគ្រាប់បាល់បានច្រើនជាងគេ(១៥គ្រាប់)សម្រាប់រដូវកាលនេះបន្ទាប់ពីរូបគេបានស៊ុតបាល់បញ្ចូលទីក្រុម Hull City ១គ្រាប់ ទៀតកាលពីសប្តាហ៍មុន ។

កីឡាករចាស់វស្សា Wayne Rooney បានបំបែកកំណត់ត្រាវីរបុរស Sir Bobby Charlton ជាអ្នកស៊ុតទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបក្រោយទាត់បាល់ Free Kick បញ្ចូលទីចុងម៉ោងឲ្យ Manchester United ស្មើគ្នា ១-១ ជាមួយ Stoke City កាលពីសប្តាហ៍មុន ។

ដើម្បីចូលរួមអបអរនឹងការបំបែកកំណត់ត្រាដ៏កម្រខាងលើក្រុមហ៊ុនផលិតសម្ភារ និងឯកសណ្ឋានកីឡា Nike បានផលិតស្បែកជើងបាល់ទាត់ដ៏ពិសេសដាច់ដោយឡែកមួយប្រភេទ Hypervenom WR25 សម្រាប់ប្រធានក្រុមវ័យ៣១ឆ្នាំរូបនេះ ។

ស្បែកជើងថ្មីនោះមានពណ៌ក្រហម និងស ជាពណ៌ឯកសណ្ឋានជម្រើសជាតិ អង់គ្លេស និងក្លិបបិសាចក្រហមហើយមានឡូហ្គោរូបមកុដនិងលេខ២៥០ពណ៌មាស តំណាងឲ្យគ្រាប់បាល់សរុបទាំង២៥០គ្រាប់របស់ Rooney ដែលរូបគេរកបានរហូត មកដល់ពេលនេះ ។

គួរបញ្ជាក់ថា កីឡាករ Wayne Rooney ពុំសូវបង្ហាញខ្លួនជាជម្រើសដំបូងប៉ុន្មានទេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho ។ សម្រាប់ពាក់កណ្តាលរដូវកាលនេះនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសកីឡាករ Rooney មិនទាន់បានរកគ្រាប់ បាល់បានច្រើននៅឡើយទេដោយក្លិបបិសាចក្រហមមានតែកីឡាករ Ibrahimović រកបាន១៤គ្រាប់ឈរនៅលេខរៀងទី៣បណ្តោះអាសន្នក្នុងតារាងកីឡាករដែលរកគ្រាប់ បាល់បានច្រើនក្នុងរដូវកាលនេះ ៕ ដេវីត

...

devith (4) rooney

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print