កីឡាករ Joleon Lescott អតីតជម្រើសជាតិអង់គ្លេសបានសម្រេចចិត្តមកលេងឲ្យក្រុមឆ្មាខ្មៅ Sunderland រហូតដល់ចប់រដូវ កាល ។
ខ្សែការពារវ័យ៣៤ឆ្នាំរូបនេះអត់មានក្លិបលេងចាប់តាំងពីចាកចេញពីក្រុម AEK Athens របស់ក្រិកកាលពីខែវិច្ឆិកាមក។ ពេលនេះគាត់បានមកចូលរួមក្រុមជាមួយនឹងអ្នកចាត់ការទូទៅចាស់ក្នុងក្លិប Everton គឺ លោក David Moyes ។
សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Sun-derland ឲ្យដឹងថា “Joleon Lescott បាន ចុះកិច្ចសន្យាលេងឲ្យក្លិប Sunderland AFCក្នុងរយៈពេលខ្លីប៉ុណ្ណោះពោលគឺត្រឹមចប់ រដូវកាលនេះ។ គាត់នឹងពាក់អាវលេខ ១៥”។
គួរបញ្ជាក់ថា Joleon Lescott ធ្លាប់ ឈ្នះជើងឯកអង់គ្លេស Premier League ចំនួន២សម័យពេលលេងឲ្យក្រុម Manchester City។ ពេលមកកាន់ក្រុម Sunder-land នេះ Joleon Lescott នឹងបានជួបមិត្តរួម ក្រុមចាស់ដូចជា Steven Pienaar និង Victor Anichebe ផងដែរ ហើយនឹងអាចចូលលេងពេលប៉ះក្រុមមាន់ខ្នាយមាស Tottenham នៅថ្ងៃទី៣១ ខែមករា ៕ ដេវីត