នយោបាយពិភពលោកមានការប្រែ ប្រួលយ៉ាងខ្លាំងនៅដើមឆ្នាំ២០១៧ ពិសេស គឺក្រោយថ្ងៃទី២០ខែមករាដែលប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់ តំណែងប្រធានាធិបតីអាមេរិក។ ទាំងនោះហើយបានធ្វើឲ្យស្ថានភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខពិភពលោកប្រែប្រួលគួរឲ្យព្រួយបារម្ភ។
អំពីនយោបាយពិភពលោក
នយោបាយពិភពលោកមានការប្រែ ប្រួលយ៉ាងខ្លាំងនៅក្រោយពេលលោក ត្រាំឡើងកាន់តំណែងក្នុងនោះគឺទំនាក់ទំនងការបរទេសរវាងអាមេរិកនឹងសម្ពន្ធមិត្ត។ ប្រទេសមហាអំណាចភាគច្រើនបានខិតខំស្វែងរកដៃគូថ្មីដោយខ្លួនឯងនៅពេលដែល ទំនាក់ទំនងជាមួយអាមេរិកមានសញ្ញាមិនល្អ។ ប្រទេសតំបន់អឺរ៉ុបរងផលប៉ះពាល់ខ្លាំង ជាងគេនៅពេលដែលអាមេរិកមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ហើយអាចនឹងដក ទណ្ឌកម្មចេញពីរុស្ស៊ីទៀតផង។
ចូលកាន់អំណាចមិនបានប៉ុន្មានថ្ងៃផង រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានព្រមានចិនពីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង និងការដោះដូរពាណិជ្ជកម្មរវាងអាមេរិកនឹងចិន។ អាមេរិកលើកឡើងថា ប្រជុំកោះនៅសមុទ្រចិនស្ថិតក្នុងដែនទឹក អន្តរជាតិមិនស្ថិតក្នុងទឹកដីចិនទេ។ ថ្ងៃអង្គារ នេះក្រុងប៉េកាំងបានឆ្លើយតបទៅវិញថា ចិន ត្រៀមការពារសិទ្ធិរបស់ខ្លួនជានិច្ចនៅសមុទ្រ ចិនខាងត្បូង។
កន្លងមកសេតវិមានបានព្រមានចិនពីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង និង ពីពាណិជ្ជកម្មរវាងប្រទេសទាំង២ដោយ លើកឡើងថា អាមេរិកនឹងការពារផល ប្រយោជន៍អន្តរជាតិនៅសមុទ្រចិនខាង ត្បូង។ សេតវិមានលើកឡើងថា ប្រជុំកោះនៅទីនោះមានទីតាំងក្នុងដែនទឹកអន្តរជាតិ មិនមែនស្ថិតក្នុងទឹកដីចិនទេ។
ប្រមាណ២សប្តាហ៍មុនលោក រ៉ិច ធីល ឡឺសាន់ ដែលអាចនឹងកាន់តំណែងជារដ្ឋ មន្ត្រីការបរទេសអាមេរិកបានព្រមានចិន រួចមកហើយពីសំណង់នានារបស់ចិននៅតាមប្រជុំកោះសមុទ្រចិនដែលចិនត្រូវតែ បញ្ឈប់សកម្មភាព។ សមុទ្រចិនខាងត្បូងជា តំបន់យុទ្ធសាស្ត្រនៅអាស៊ី។ នៅទីនោះចិន មានជម្លោះដណ្តើមដែនកោះនានាជាមួយ ប្រទេសមួយចំនួន ដូចជាហ្វុីលីពីន វៀត ណាម ប៊្រុយណេ និងម៉ាឡេស៊ី។ ការដំឡើង សំឡេងរបស់អាមេរិកដាក់ចិនធ្វើឲ្យសារ ព័ត៌មានរដ្ឋចិនលើកឡើងទៅវិញថា ប្រទេស ទាំង២អាចនឹងប្រឈមមុខដាក់គ្នាផ្នែក យោធា។
គេនៅចាំថា ក្នុងរដ្ឋបាលអូបាម៉ាកន្លង ទៅអាមេរិកព្យាយាមក៏បានបរិហារចិនពីសកម្មភាពយោធាចិននៅសមុទ្រចិនដែរ ប៉ុន្តែលោក អូបាម៉ា ផ្តល់អាទិភាពដល់ ដំណោះស្រាយបញ្ហាតាមរយៈការពិភាក្សាការទូត។
ដោយឡែកថ្ងៃចន្ទកន្លងទៅរដ្ឋបាល របស់លោកដូណាល់ ត្រាំ បានទទួលស្គាល់ សារសំខាន់នៃទីផ្សារចិនទទួលស្គាល់ថា ចិនជាទីផ្សារដ៏ធំសម្រាប់អាមេរិក។ ប៉ុន្តែ សេតវិមានលើកឡើងថា ពាណិជ្ជកម្មទាល់ តែមានទៅមានមករវាងប្រទេសទាំង២។
ថ្ងៃអង្គារនេះក្រសួងការបរទេសចិន បានឆ្លើយតបទៅអាមេរិកវិញថា ចិនត្រៀម ការពារសិទ្ធិរបស់ខ្លួននៅសមុទ្រចិនខាង ត្បូង។ សម្រាប់ចិនដែនអធិបតេយ្យរបស់ចិននៅប្រជុំកោះនៅសមុទ្រចិនខាងត្បូង ជារឿងដែលមិនអាចជជែកតថ្លៃគ្នាបានទេ។
អំពីសេដ្ឋកិច្ច
សេដ្ឋកិច្ចពិភពលោកអាចនឹងប្រឈមនូវវិបត្តិជាច្រើននៅឆ្នាំ២០១៧នេះ ក្រោយ ពេលដែលលោក ត្រាំ បានចុះហត្ថលេខា ដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ដែលមាន១២ប្រទេសជា សមាជិក។ កិច្ចព្រមព្រៀង TPP បានចាប់ ផ្តើមឡើងតាំងពីឆ្នាំ២០០៥ ដោយចាប់ ផ្តើមពេលដំបូងមាន៤ប្រទេសគឺ ប៊្រុយណេ ឈីលី ញូវហ្សេឡេន និងសិង្ហបុរី ហើយ បច្ចុប្បន្ន TPP មានសមាជិក១២ប្រទេស ក្នុងនោះមាន ប៊្រុយណែ ញូវហ្សេឡេន អូស្ត្រាលី កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី មិុចស៊ីកូ ប៉េរ៉ូ សិង្ហបុរី អាមេរិក និងវៀត ណាម។
បើទោះបីក្រុមអ្នកឯកទេសសេដ្ឋកិច្ច បានព្យាករថា នៅឆ្នាំ២០១៧នេះសេដ្ឋកិច្ចពិភពលោកមានកំណើន៣ភាគរយ ប៉ុន្តែ ការដកអាមេរិកចេញពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មឆ្លងទ្វីប នឹងធ្វើឲ្យសេដ្ឋកិច្ចពិភព លោកប្រឈមនូវផលលំបាកជាច្រើន។
អ្វីដែលព្រួយបារម្ភជាងនេះនោះគឺ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនឹងចិនអាចផ្ទុះឡើង ប្រសិនបើលោកត្រាំ អនុវត្ត តាមអ្វីដែលលោកបានប្រកាសពេលឃោសនាបោះឆ្នោតគឺលោកបង្កើនពន្ធដារនាំ ចូលពីប្រទេសចិន។ ក្រុមអ្នកឯកទេស បានបញ្ជាក់ថា នៅឆ្នាំ២០១៧នេះសេដ្ឋ កិច្ចចិននឹងជួបគ្រោះថ្នាក់ដោយសារតែការផលិតច្រើនតែនាំចេញមិនបានទាំងនោះហើយអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលនៅពេលដែលប្រទេស មហាអំណាចសេដ្ឋកិច្ចទាំងពីរប្រឈមមុខដាក់គ្នា។
បើទោះបីយ៉ាងណាក្តីក្នុងឆ្នាំ២០១៧នេះធនាគារពិភពលោកបង្ហាញសុទិដ្ឋិនិយម ថានឹងមានសេដ្ឋកិច្ចប្រសើរជាងមុន។
តាមការព្យាករកំណើនសេដ្ឋកិច្ចនៅក្នុង ឆ្នាំ២០១៧នេះនឹងអាចកើនឡើង២,៧ ភាគរយនិងនៅក្នុងឆ្នាំ២០១៨នឹងកើនឡើង ២,៩ភាគរយ។ ធនាគារពិភពលោកបាន លើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយ ស្តីពីការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ថា អត្រាកំណើនក្នុងឆ្នាំ២០១៧ ស្ទុះឡើងលឿនជាងការព្យាករ២,៣ភាគ រយនៅក្នុងឆ្នាំ២០១៦ ប៉ុន្តែមានតែ០,១ ភាគរយប៉ុណ្ណោះ ដែលទាបជាងការព្យាកររបស់ធនាគារកាលពីខែមិថុនា ឆ្នាំ២០១៦។
សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ និងទីផ្សាររីកចម្រើនកំណើនសេដ្ឋកិច្ច នឹងកើនឡើង៤,២ភាគរយនៅក្នុងឆ្នាំ២០១៧ និង៤,៦ភាគរយ នៅក្នុងឆ្នាំ២០១៨ ដោយក្នុងឆ្នាំ២០១៦ កំណើនគឺ៣,៤ភាគ រយ។ WB បានរក្សាការព្យាករទៅលើ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដោយកំណើនមិនផ្លាស់ប្តូរនោះទេ ដោយធ្លាប់ បានព្យាករថា នៅក្នុងឆ្នាំ២០១៧នេះនឹងកើនឡើង៦,៥ភាគរយនិងនៅក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចនឹងកើនឡើង៦,៣ភាគ រយ។
ប៉េកាំងតាមដានជាប់ជានិច្ចពិធីស្បថ ចូលកាន់តំណែងប្រធានាធិបតីរបស់ លោកដូណាល់ ត្រាំ។ រដ្ឋាភិបាលចិនចង់ ដឹងថា តើនៅពេលក្លាយជាប្រធានាធិបតីអាមេរិកពេញផ្លូវច្បាប់ហើយនោះលោក ដូណាល់ ត្រាំ នឹងចាត់វិធានការអនុវត្តគោល នយោបាយប្រឆាំងចិនដូចដែលលោកធ្លាប់ បានលើកឡើង ទាំងនៅពេលថ្មីៗនេះ និងនៅក្នុងពេលឃោសនារកសំឡេងឆ្នោតដែរ ឬទេ?
នៅក្នុងពេលឃោសនារកសំឡេង ឆ្នោតបេក្ខជន ដូណាល់ ត្រាំ បានចង្អុល ចោទប្រកាន់ចិនថា ជាអ្នកលួចការងារប្រជា ជនអាមេរិកាំង និងលួចលុយអាមេរិក។ សម្រាប់លោក ត្រាំ ចិនបានធ្វើជំនួញមិន ស្មោះត្រង់ដោយបានទម្លាក់លុយយ័នរហូត ធ្វើឲ្យក្រុមហ៊ុនអាមេរិកាំងរងគ្រោះមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនចិនបាន។ នៅក្នុងកាសែតអាមេរិកាំង Newyork Times លោក ដូណាល់ ត្រាំ ធ្លាប់បាន និយាយថា លោកនឹងដំឡើងពន្ធដល់៤៥ ភាគរយលើរាល់ផលិតផលនាំចូលមកពី ចិន។ ក្នុងក្រុមការងាររបស់លោកដូណាល់ ត្រាំ លោក Peter Navarro ទីប្រឹក្សាផ្នែក ពាណិជ្ជកម្មរបស់លោកដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវឲ្យគេឈប់ទិញផលិតផលចិន។ ការសិក្សាថ្មីៗនេះបានបង្ហាញថា អាមេរិកបានបាត់បង់ការងារប្រមាណ២លាន ចាប់តាំងពីចិនបានចូលជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ ២០០១។
កាសែតចិន Global Times ដែលជា ឧបករណ៍ឃោសនារបស់បក្សកុម្មុយនីស្តធ្លាប់បានសរសេរថា ប្រទេសចិននឹងវាយ បកវិញ បើសិនបើលោក ដូណាល់ ត្រាំ ធ្វើសង្រ្គាមពាណិជ្ជកម្មប្រឆាំងចិន។ ចិនមាន មធ្យោបាយដាក់គំនាបលើអាមេរិក ព្រោះ ថា ចិនជាប្រទេសទី១ ដែលមានកាន់ក្នុងដៃ ប្រាក់បំណុលអាមេរិកច្រើនជាងគេគឺ១.០០០ ពាន់លានដុល្លារអាមេរិក។ តាមកាសែត Global Times ចិនអាចគំរាមសងសឹកអាមេ រិកវិញដោយនឹងផ្អាកព្យួរការបញ្ជាទិញ យន្តហោះរបស់ក្រុមហ៊ុនប៊ូអុីងអាមេរិក។ តើ អ្នកណាខាត ហើយអ្នកណានឹងចំណេញពីសង្រ្គាមពាណិជ្ជកម្ម? ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុងដាវ៉ូសប្រទេសស្វុីសថា គ្មានភាគីណាឈ្នះដាច់នៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ។
អំពីសន្តិសុខ
សន្តិសុខនៅលើពិភពលោកមានការប្រែប្រួលក្រោយពេលអាមេរិកមានទំនាក់ទំនងល្អជាមួយរុស្ស៊ី និងអុីស្រាអែល ប៉ុន្តែ បែរជាប្រឈមមុខតានតឹងជាមួយអុីរ៉ង់និងចិន។ ប្រទេសដែលធ្លាប់តែអាស្រ័យទៅលើទាហានអាមេរិកជួយការពារក្នុងនោះមានប្រទេសតំបន់អឺរ៉ុបក៏ដូចជាអង្គការណាតូ ។
នៅពេលនេះណាតូបានដាក់ពង្រាយ កម្លាំងរបស់ខ្លួននៅប្រទេសស្លូវ៉ាគីនៅពេល ដែលសន្តិសុខនៅតំបន់អឺរ៉ុបខាងកើតរងការគំរាមកំហែង។
ជាមួយគ្នានេះរដ្ឋាភិបាលថ្មីអាមេរិក លុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ដែលជាសញ្ញាមិនល្អឡើយសម្រាប់សន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា។
ក្រៅពីនេះលោកត្រាំបានគំរាមកំហែងដល់ប្រទេសចិន លើបញ្ហាវិវាទនៅសមុទ្រចិនភាគខាងត្បូងលោក ត្រាំ បានប្រកាស ថា មិនអនុញ្ញាតឲ្យចិនយកផលប្រយោជន៍នៅក្នុងវិវាទទាំងនោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី