លោក ដូណាល់ ត្រាំ ចុះហត្ថលេខា​កាត់បន្ថយជនភៀសខ្លួនចូលអាមេរិក

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើច្បាប់សំខាន់ទី៣  កាត់បន្ថយចំនួនជនអន្តោប្រវេសន៍ចូលមកទឹកដីអាមេរិក ពិសេសពលរដ្ឋដែលមកពីតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។ ទន្ទឹមនឹងនោះ លោក ត្រាំ ក៏នឹងអនុវត្តសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូផងដែរ។

សារព័ត៌មាន Guardian បានផ្សាយថា លោក ត្រាំ និយាយនៅក្នុងបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃទី២៤ ខែមករា ថា លោកនឹងកាត់បន្ថយចំនួនជនភៀសខ្លួនចូលទឹកដីសហរដ្ឋអាមេរិក ដោយសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូ។ នៅក្នុងគម្រោងកាត់បន្ថយជនភៀសខ្លួនចូលអាមេរិក ជនភៀសខ្លួនមកពីអុីរ៉ាក់ លីបី សូម៉ាលី សូដង់ ស៊ីរី និងយែមែន ពិបាកសុំសិទ្ធិជ្រកកោននៅអាមេរិក។

ប្រការដែលកាត់បន្ថយចំនួនពលរដ្ឋចូលទឹកដីអាមេរិក ពីសំណាក់លោក ត្រាំ បានក្លាយទៅជា ចំណុចរិះគន់ថ្កោលទោសពីមនុស្សជាច្រើន ក្នុងទឹកដីអាមេរិក ដែលមានជនអន្តោវេសន៍ជាច្រើនរស់នៅទីនោះ។ លោក ត្រាំ បញ្ជាក់ថា ការកាត់បន្ថយចំនួនជនអន្តោវេសន៍ចូលទឹកដីអាមេរិក គឺជួយដល់អាមេរិកឲ្យមានសុវត្ថិភាពជាងនេះ គេចផុតពីការគំរាមកំហែងពីក្រុមភេរវកម្ម ដែលបន្លំចូលមកតាមជនភៀសខ្លួន៕

trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print