ខ្លាចលោក ត្រាំ ប្រើប្រាស់បរមាណូ សភាអាមេរិកនឹងចេញច្បាប់ហាមប្រាម

ចែករំលែក៖

នៅពេលដែលលោក ត្រាំ កាន់កាប់វ៉ាលិសបរមាណូដែលជាកុងតាក់ អាចបញ្ជាការវាយប្រហារបរមាណូបានគ្រប់ពេលវេលាគ្រប់ទីកន្លែង គឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកនយោបាយអាមេរិក។ ទាំងនោះហើយបានជំរុញឲ្យសភាអាមេរិកចេញច្បាប់កាត់បន្ថយការប្រើប្រាស់បរមាណូ ដើម្បីបញ្ចៀសសង្គ្រាមបរមាណូដែលអាចកើតឡើងជាយថាហេតុជាមួយប្រទេសមហាអំណាចបរមាណូដូចគ្នា។

នៅក្នុងគម្រោងច្បាប់នោះលោក ត្រាំ មិនអាចប្រើប្រាស់បរមាណូវាយប្រហារ ដោយខ្លួនឯងឡើយគឺត្រូវតែទទួលបានការអនុញ្ញាតពីសភាជាមុនសិនទើបអាចវាយប្រហារបាន»។ចំណុចទាំងនោះអាចជួយកាត់បន្ថយក្តីព្រួយបារម្ភ និងជាការចងដៃលោក ត្រាំ កុំឲ្យចុចកុងតាក់បញ្ជាបរមាណូតែម្នាក់ឯង។

តំណាងរាស្ត្រអាមេរិកមួយរូបមកពីគណបក្សប្រជាធិបតេយ្យលោក Edward Markey បានបញ្ជាក់ថា នៅពេលនេះ លោក ដូណាល់ ត្រាំ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូ ជាលើកដំបូងរបស់លោក ដូចអ្វីដែលលោក ត្រាំ បានប្រកាសពេលឃោសនាបោះឆ្នោត។ លោកត្រាំធ្លាប់បានលើកឡើងថា លោកអាចនឹងប្រើប្រាស់បរមាណូក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។

នៅពេលដែលលោកឡើងកាន់តំណែងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកបានចុះហត្ថលេខា លុបចោលស្នាដៃរបស់លោក អូបាម៉ា ក្នុងនោះមានកម្មវិធីសុខាភិបាល និង ចុះហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីបTPP។ មិនត្រឹមតែប៉ុណ្ណោះលោក ត្រាំ ក៏បានប្រកាសថានឹងចុះហត្ថលេខាលើច្បាប់កាត់បន្ថយជនភៀសខ្លួនចូលទឹកដីអាមេរិក។ ចំណុចទាំងនោះ ហើយបានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលលោក ត្រាំ និយាយគឺលោកត្រូវតែធ្វើ ដូច្នេះការប្រើប្រាស់បរមាណូ ក៏អាចនឹងកើតឡើងផងដែរ ប្រសិនបើគ្មានការទប់ស្កាត់ទេនោះ។

នៅពេលនេះការទប់ស្កាត់លោក ត្រំា កុំឲ្យប្រើប្រាស់បរមាណូបានមានតែសភាប៉ុណ្ណោះ បើសភាមិនអាចចេញច្បាប់រារាំងទេនោះលោក ត្រាំ នឹងប្រើប្រាស់បរមាណូដូចអ្វីដែលលោកបានប្រកាសមិនខាន៕

trump (1) trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print