ខេត្តត្បូងឃ្មុំ ៖ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនិងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុច្សសីុសបុកម៉ូតូជនរងគ្រោះពីក្រោយ។
ហេតុការណ៏នេះកើតកាលវេលាម៉ោង១២ៈ២០ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លើផ្លូវ ជាតិលេខ៧ចន្លោះបង្គោលគីឡូម៉ែត្រ១២៤-១២៥ ត្រង់ចំណុចមុខផ្ទះឈ្មោះ ស៊ាន សុផាត ភេទប្រុស ស្ថិតនៅ ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមប្រភពពត៍មានពីសម្មត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោៈ យី វ៉ា ភេទប្រុស អាយុ៧០ឆ្នាំជាតិខ្មែរនៅភូមិទី៣សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្លាប់នៅហ្នឹងកន្លែង កើតហេតុ)។ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាទ្រីម ពណ៌ខ្មៅពាក់ ស្លាកលេខ កំពង់ចាម1D.2734 ចំណែករថយន្តម៉ាកឡិចស៊ីុសRX300ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2J.8054មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានអ្នកបើកបរក្រោយពេលកើតហេតុរថយន្តបើកបររត់ទៅទិសខាងកើតបាត់។
ករណីនេះក្រោយកើតុហេតុសម្មត្ថកិច្ចជំនាញបានចះុមកត្រួតពិនិត្យវាស់វែង ដោយអនុវត្តទៅតាមនិតិវិធីចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី៕វណ្ណះ