ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងប្រជុំបូកសរុបការងារប្រចាំ ខែមករា ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋានគរបាលខេត្តពោធិ៍សាត់ចំនួន ៦ រូប ត្រូវបានផ្ទេរភារកិច្ច និងតែតាំងមុខតំណែង ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយអញ្ជើញចូលរួមស្នងការរង នាយ នាយរងការយាល័យ នាយ នាយផ្នែក អធិការ អធិការរង នាយ នាយរងប៉ុស្តិ៍ និងមន្រ្តីជាច្រើនរូបផងដែរ។

ពិធីនេះអនុវត្តន៍ឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

គណៈអធិបតីផ្លែងថា មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទាំង ៦រូប ត្រូវប្រកាសស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង សេចក្តីសម្រេច ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ។

១- លោក វរសេនីយ៍ទោ មាស ម៉ុល អត្តលេខ ០៨១៥៨ នាយរងការិយាល័យ ជានាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់។

២- លោក វរសេនីយ៍ទោ ឈន រិទ្ធិ អត្តលេខ ០១៦១០ ពីអធិការនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជានាយរងការិយាល័យភស្តុភារ។

៣- លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អត្តលេខ ០៥៥៣២ អធិការរង ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។

៤- លោក អនុសេនីយ៍ឯក យស សុវណ្ណ អត្តលេខ ២១៣២៦ នាយផ្នែកបទឧក្រិដ្ឋ ជានាយរងនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់។

៥- លោក ស្រីអនុសេនីយ៍ឯក ប៉ា វណ្ណៈ អ្ត្តលេខ ២១៥៤៦ នាយផ្នែកបេឡា ជានាយរងការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

៦- លោក អនុសេនីយ៍ឯក ចៀប អេត អត្តលេខ ១៩៧២១ នាយផ្នែកសេនាធិការ ជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ គណៈអធិបតីមានប្រសាសន៍បន្តថា នេះជារឿងធម៌ដាការផ្ទេរភារកិច្ចក្នុងនាមជានគរបាលជាតិ ហើយក្នុងនាមខ្លួនជាមន្រ្តីនគរបាលជាតិ ត្រូវតែចេះកិច្ចសហការគ្នាផ្នែកផ្ទៃក្នុង ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋបម្រើរាស្រ្តអស់លទ្ធភាព ក្នុងនាមមន្រ្តីរាជការបម្រើជាតិមាតុភូមិ ដើម្បីភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក្នុងនោះមន្រ្តីដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែ ឡើងមានមតិប្តេចញ្ញាចិត្តដើម្បីដឹកនាំ និងអនុវត្តន៍ការងារបន្ត។

ក្នុងនោះមានការរាយការណ៍អំពីលទ្ធផលការងារបូកសរបប្រចាំ ខែមករា ឆ្នាំ២០១៧នោះដែរ ៕ បឹុម ពិន

Pusat (1)  Pusat (5)  Pusat (7)

Pusat (4)

...

07870240-ef3a-4499-9b90-7d5346f66df4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print