វិភាគព័ត៌មានអន្តរជាតិ៖ តើសហគមន៍អឺរ៉ុបកំពុងតែជួបគ្រោះថ្នាក់ត្រូវប្រឈមនឹងការបែកបាក់ឬ?

ចែករំលែក៖

សហគមន៍អឺរ៉ុបកំពុងតែជួបគ្រោះថ្នាក់នឹងបញ្ហារបស់សហគមន៍នេះមិនអាចដោះស្រាយបាននៅក្នុងជំនួបពិភាក្សារបស់មេដឹកនាំទាំងអស់។

ទាំងនោះជាការប្រកាសរបស់អធិកាបេតី អាល្លឺម៉ង់ អេនហ្គេឡា មែរគែល នៅក្នុងកិច្ច ប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង Bratislava នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ កាល ពីថ្ងៃទី១៦ ខែកញ្ញា សហគមន៍អឺរ៉ុបមាន ២៧ប្រទេសបានជួបប្រជុំគ្នាលើកលែងតែអង់គ្លេសបានជួបប្រជុំគ្នានៅទីក្រុង Bratislva។ ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះគឺគម្រោងចាកចេញពីអឺរ៉ុបរបស់អង់ គ្លេស។ ក្រៅពីនេះក៏បានពិភាក្សាអំពីជនភៀសខ្លួនសន្តិសុខ និងអភិវឌ្ឍន៍សេដ្ឋ កិច្ច។

ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធ សភាអឺរ៉ុបលោក Martin Schulz បានទទួល ស្គាល់ថា អឺរ៉ុបកំពុងធ្លាក់ក្នុងដំណាក់កាលគ្រោះថ្នាក់។ អ្នកឯកទេសសេដ្ឋកិច្ចធ្លាប់ ទទួលបានពានរង្វាន់ណូបែលបានបញ្ជាក់ ថា មិនមានអនាគតទៀតឡើយសម្រាប់ សហគមន៍ប្រទេសចាយប្រាក់រួមគ្នានេះគឺអឺរ៉ូ។

លោក Joseph Stiglitz អតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិក Bill Clinton ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចពេលថ្មីៗកន្លងទៅនេះបានបញ្ជាក់ថា ប្រទេសចាយប្រាក់រួមអឺរ៉ូចាំបាច់ត្រូវតែបញ្ចប់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជៀស វាងវិបត្តិកាន់តែធ្ងន់ជាងនេះ។

លោក Joseph Stiglitz បញ្ជាក់ទៀតថា ការណ៍ដែលអង់គ្លេសចាកចេញពីសហ គមន៍អឺរ៉ុបនោះធ្វើឲ្យមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ទាំងមូលហើយអាចជំរុញឲ្យអឺរ៉ុបធ្លាក់ក្នុងដំណាក់កាលនៃការដួលរលំ។ លោកបន្តទៀតថា អុីតាលីអាចជាប្រទេស បន្ទាប់ដើរតាមគន្លងរបស់អង់គ្លេសចាក ចេញពីអឺរ៉ុប។ ទាំងនោះហើយអឺរ៉ុបគួរតែ ពិចារណាដើម្បីបញ្ចប់សហគមន៍នេះ ដោយស្ងប់ស្ងាត់ចៀសវាង «គ្រោះមហន្ត រាយនយោបាយកើតឡើង»។

បើទោះបីទើបតែបានបង្កើតឡើងក្នុង រយៈពេល១៥ឆ្នាំ (១៩៩៩) សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ូជាច្រើនលើកឡើង ពីប្រសិទ្ធភាពនៃសហគមន៍ក្រោយពេលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០០៨-២០០៩។

ទិន្នន័យជាផ្លូវការបានបង្ហាញថា នៅក្នុង ត្រីមាសទី២នេះកំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានការព្រួយបារម្ភចំពោះការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ហើយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ អីុតាលី និងបារាំង។

ទីភ្នាក់ងារស្ថិតិ Eurostat បានមាន ប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅក្នុង តំបន់ចាយប្រាក់អឺរ៉ូចំនួន១៩ប្រទេសបានធ្លាក់ចុះពី០,៦ភាគរយមកដល់០,៣ភាគ រយនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ។

ក្រុមហ៊ុនទិន្នន័យ Factset បានឱ្យដឹង ថា ចំណូលប្រចាំត្រីមាសដែលមាន០,៣ភាគរយនេះគឺស្របនឹងការព្យាកររបស់អ្នកវិភាគរបស់ក្រុមហ៊ុន។

អ្នកវិភាគបានឱ្យដឹងនៅពេលដែលការព្យាករកាលពីខែមុនថា ភាពមិនច្បាស់លាស់ នៃបញ្ហារបស់ប្រទេសអង់គ្លេសបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។

ពួកគេបានបន្ថែមទៀតថាកត្តាទាំងនេះនឹងបន្តបង្កើតបញ្ហាដល់កំណើនសេដ្ឋកិច្ច រហូតដល់ពេលដែលទំនាក់ទំនងរវាងសហ ភាពអឺរ៉ុបនឹងអង់គ្លេសត្រូវបានបញ្ជាក់។

បើប្រៀបធៀបនឹងឆ្នាំមុនសេដ្ឋកិច្ចរបស់ តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង១,៦ភាគរយនៅក្នុងរយៈពេល៣ខែដល់ខែមិថុនា ពោលគឺជាតួលេខគ្មានការផ្លាស់ប្តូរពីការ ព្យាករកាលពីដំបូង។

អាល្លឺម៉ង់ជាប្រទេសដែលមានសេដ្ឋ កិច្ចធំជាងគេបំផុតរបស់អឺរ៉ុបមានភាពល្អជាងការរំពឹងទុកជាមួយនឹងកំណើន០,៤ភាគរយនៅក្នុងត្រីមាសទី២ពោលគឺធ្លាក់ចុះ ០,៧ភាគរយបើធៀបនឹងត្រីមាសទី១។

អេស៉្បាញដែលមានសេដ្ឋកិច្ចកើន ឡើង បន្ទាប់ពីស្ថិតក្នុងភាពជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំនោះបានកើនឡើង ០,៧ភាគរយពោលគឺធ្លាក់ចុះពី០,៨ភាគ រយកាលពីត្រីមាសទី១។ ស្របពេលដែល អង់គ្លេសវិញទទួលបានកំណើន០,៦ភាគ រយបន្ទាប់ពីធ្លាក់ចុះដល់០,៤ភាគរយ។

ក្រោយពេលអង់គ្លេសបានសម្រេច ចាកចេញពីអឺរ៉ុបនោះធ្វើឲ្យសហគមន៍ដ៏ធំបំផុតលើពិភពលោកមួយនេះប្រឈមនឹង ការបែកបាក់គ្នាក្នុងពេលដែលវិបត្តិជាច្រើន កំពុងកើតឡើងនៅអឺរ៉ុបក្នុងនោះមានវិបត្តិជនភៀសខ្លួន និងសេដ្ឋកិច្ចជាដើម។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អ ប្រសើរ តែពេលខាងមុខមិនអាចប្រសើរ ដូចនេះឡើយ។ លោក Vitaly Tretyakov បានបញ្ជាក់ថា ស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ។ សូវៀតបានរស់រានមានជីវិតជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូរ តែទីបំផុតក៏ត្រូវតែបែកបាក់។ ចំណែកសហ គមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេលមានអាយុ កាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ២០២២ ខាងមុខ។

រយៈពេល៧០ឆ្នាំមិនមែនជាពេលវេលា ខ្លីនោះឡើយគឺត្រូវឆ្លងកាត់៣ជំនាន់មនុស្សដឹកនាំ។ ជំនាន់ជីតាបានបង្កើតឡើងនិងសាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅ ទទួលបានអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបាន មើលឃើញពីភាពល្អឥតខ្ចោះដែលជំនាន់មុនបន្សល់ទុកនោះទេ។ លើសពីនេះទៅទៀតអ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈ របស់អ្នកជំនាន់មុនបំផ្លាញអ្វីដែលអ្នកជំនាន់ មុនខិតខំបង្កើតឡើងទីបំផុតក៏ដួលរលំ។ ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍដូចខាងលើ។

ពេលនេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរ តាមគន្លងសូវៀតនៅពេលដ៏ខ្លីខាងមុខ ជំនាន់ក្រោយរបស់អឺរ៉ុបនឹងក្លាយជាកម្លាំងនយោបាយដ៏សំខាន់របស់សហគមន៍៕

(FILES) A file photo taken on April 24, 2009 shows the European Union flag and national flags in front of the European Parliament in Strasbourg, eastern France. The Nobel Peace Prize was on October 12, 2012 awarded to the European Union, an institution currently wracked by crisis but is credited with bringing more than a half century of peace to a continent ripped apart by World War II. AFP PHOTO / FREDERICK FLORIN

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print