ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្ត និង ម៉ូតូបានបុកគ្នាពេញមួយទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១០៥និង១០៦ ស្ថិតនៅភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានម៉ូសេ១២៥មួយគ្រឿងពាក់ស្លាកលេខំកំពង់ឆ្នាំង ១B-៧៤១៥ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ ពេលនោះក៍ត្រូវរថយន្តសាំយ៉ុង១៥កៅអីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២AE-២៩២០ ដែលធ្វើដំណើរច្រាស់ទិសគ្នា បានបុកពេញមួយទំហឹងតែម្តង បណ្តាលជនរគ្រោះអ្នកជិះម៉ូតូប៉ើងបោកនឹងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តរត់គេចខ្លួនបាត់ ។ ដោយឡែកជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដែលភិនភាគនៃសាកសពជនរងគ្រោះពាក់អាវប៉ារ៉ាយោធា ។
ចំណែកឯកមធ្យោបាយបង្ករទាំងពីត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីរង់ចាំធ្វើការដោះស្រាយ ៕ ចន្ថា