កងរាជអាវុធហត្ថពោធិ៍សាត់ចុះប្រតិបត្តិការបង្ក្រាបរទេះក្របីដឹកឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានធ្វើប្រតិបត្តិការចុះបង្ក្រាបរទេះក្របីដឹកឈើ ហើយជាលទ្ធផលបានឃាត់រទេះដឹកឈើ ក្របី និងមនុស្សផងដែរដើម្បីបញ្ជូនបន្តតាមនីតិវិធី ។

សេចក្តីរាយការណ៍ឲ្យដឹងថា ករណីនេះ សមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមករា រហូតដល់ព្រឹកថ្ងៃទី៣០ ខែមករា ស្ថិតនៅចំណុចច្រើនកន្លែង ស្ថិតនៅក្នុងភូមិក្សេត្របុរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។

លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចដកហូតឈើប្រណីតធ្នង់៥១ដុំ ស្មើ៦.១៣៥ម៉ែត្រគូប, ឃាត់ក្របី៥នឹម, រទេះក្របី១០រទេះ និងអ្នកបររទេះ៣នាក់ កសាងសំណុំរឿងប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត ៕ ប៉ឹម ពិន

...

pur10 pur9 pur12 pur4 pur pur2 pur3 pur6 pur1 pur7 pur8 pur13 pur11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print