បញ្ឈរជើងនគរបាលសក្តិ៣ឈ្មោះខេង សុខា ដែលកាងសង្វៀនបញ្ជល់មាន់ នៅស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ថា ជនដែលប្រើសម្តីមើលងាយ មកសមត្ថកិច្ចនៅស្រុកគងពិសី ក្នុងករណីបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាទៅស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យដកបញ្ឈរជើងហើយ។

លោកស្នងការបានលើកឡើងទៀតថា ក្នុងករណីចាប់ល្បែងបញ្ជល់មាន់នោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញា កែវ សុធា នឹងកោះបញ្ជាឲ្យចូលខ្លួនមនុស្ស ៥នាក់ផ្សេង ដែលជាប់ពាក់ព័ន្ធរឿងនេះ។

សូមជម្រាបថា ករណីបង្ក្រាបសង្វៀនបញ្ជល់មាន់ ក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី នាពេលកន្លងទៅថ្មីៗនេះ ពីសំណាក់មន្ត្រីនគរបាល ស្រុកគងពិសី ឃាត់បានម៉ូតូ៩គ្រឿង មាន់ជល់៤ក្បាល និងសម្ភារជាច្រើនទៀត។

ក្នុងពេលដែលបង្ក្រាបនោះ មានការប្រឈមមុខដាក់គ្នា រវាងសមត្ថកិច្ច នឹងម្ចាស់សង្វៀន បញ្ជល់មាន់ព្រោះអ្នកបើកកន្លែងខាងលើអះអាងថា ខ្លួនក៏ជាមន្ត្រីនគរបាល ព្រហ្មទណ្ឌក្រុងភ្នំពេញ ហើយការបង្ក្រាបស្ទើរផ្ទុះអាវុធទៀតផង។

អ្នកបើកសង្វៀនមាន់នោះ ត្រូវបានគេស្គាល់ថា ជាស្ត្រីម្នាក់ ឈ្មោះ ចាន់ ណារ៉ា ភេទស្រី រស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ និងបុរសអ្នកកាងជាមន្ត្រីនគរបាលរាជធានីភ្នំពេញ ដែលអះអាងថា ឈ្មោះ ខេង សុខា៕

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print