លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៖ យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន២,៤០៨គ្រឿង ,ធ្វើការអប់រំចំនួន៥៨៨គ្រឿង និងពិន័យចំនួន១,៨២០គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានយានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន២,៤០៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៨៨គ្រឿង និងពិន័យសរុបចំនួន១,៨២០គ្រឿង ។

នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃទី១ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧កន្លងមកនេះ យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ៖ ៦៥,៦៣៧គ្រឿង , ធ្វើការអប់រំបានចំនួន ១៧,៨៦៨គ្រឿង និងធ្វើការពិន័យសរុប  ៤៧,៧៦៩គ្រឿង ៕ ជាយក្រុង

24d80d8e-f105-4336-be12-47f7f12c87d9

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print