បុរសធាក់ស៊ីក្លូ ដេកស្លាប់លើស៊ីក្លូដោយសារខ្យល់គរគ្មានអ្នកណាដឹង

ចែករំលែក៖

 ភ្នំពេញ៖ អ្នកធាក់ស៊ីក្លូម្នាក់បានខ្យល់គដេកស្លាប់នៅលើស៊ីក្លូដូចមនុស្សដេកលក់ បណ្តាលផ្អើលដល់ជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ១១០ កែងផ្លូវ១៧នៅចំណុចជិតផ្សារចាស់ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ខណៈដែលគេចូលទៅដាស់មិនកម្រើកខ្លួន។

អ្នកធាក់ស៊ីក្លូរូបនេះមានឈ្មោះ ឈិល វណ្ណ អាយុ ៤៦ឆ្នាំ មុខរបរធាក់ស៊ីក្លូ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៨យប់ប្រជាពលរដ្ឋ បានឃើញបុរសជាអ្នកធាក់ស៊ីក្លូម្នាក់ ដេកនៅលើស៊ីក្លូជាច្រើនម៉ោងមកហើយមិនកម្រើកខ្លួន សោះក៏នាំគ្នាចូលទៅដាស់តែមិនព្រមភ្ញាក់ ក៏បាននាំគ្នាដាស់ម្តងហើយម្តងទៀតទើបដឹងថាគាត់ស្លាប់បាត់ទៅហើយតែមិនដឹងស្លាប់តាំងពីពេលណានោះទេ ក៏នាំគ្នា រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យសន្និដ្ឋានថា បុរសនេះស្លាប់ដោយខ្យល់គរ ហើយបានដឹកសពយកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក ទៅបូជាតាមប្រពៃណី ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា បុរសខាងលើនេះ ស្នាក់នៅមិនពិតប្រាកដទេគាត់តែងដេកតាមស៊ីក្លូ មានប្រពន្ធ និងកូន ៣នាក់ រស់នៅស្រុកកំណើតឯណោះ ហើយ យូរៗគាត់ទៅលេងស្រុកកំណើតម្តង តែជារៀងរាល់ថ្ងៃនេះគាត់តែងផឹកស្រានិងច្រើនតែមកដេកនៅកន្លែងកើតហេតុនេះឯង ៕ ប្រាថ្នា

...

តាស៊ីក្លូ១១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print