ជនសង្ស័យ​សម្លាប់​មិត្តភក្ដិ​ ប្រឈម​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ទៅ​១៥ឆ្នាំ​

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យដែលសម្លាប់មិត្តភក្ដិខ្លួនឯង ត្រូវបានបញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី៣១ ខែមករា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ឌីម ឌីណា អាយុ១៩ឆ្នាំ ត្រូវបានលោកទី សំណាង ជាចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចបរិវេណសាលាបឋមសិក្សាព្រែកស្បូវ ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនដែដល់រួមជាមួយមិត្តភក្ដិ៣នាក់ទៀតមានឈ្មោះ ផុន សូនី ឈ្មោះ ផុន សុទី និង ឈ្មោះ ភ័ន បាននាំគ្នាផឹកស្រាបៀរ នៅចំណុចផ្ទះម្ដាយរបស់ឈ្មោះ ផុន សូនី។

ក្រោយពេលផឹកអស់ស្រាបៀរចំនួន១កេសកន្លះ ពួកគេបាននាំគ្នាទៅលេងទាត់បាល់នៅចំណុចកើតហេតុ។ ក្រោយពីពួកគេនាំគ្នាលេងទាត់បាល់បានប្រមាណ១០នាទី ស្រាប់តែមានឈ្មោះ ធឹង ស៊ាងហេង ភេទប្រុស ដែលកំពុងតែផឹកស៊ីក្បែរនោះឃើញ ដើរសំដៅទៅរករឿងឈ្មោះ ផុន សូនី រួចបានទាក់ពាក្យសម្ដីគ្នា ហើយឈ្មោះ ធឹង ស៊ាងហេង បានវាយទៅលើ ផុន សូនី មួយដៃចំមុខ ឃើញដូចនោះ ឈ្មោះ ផុន សូនី ផុន សុទី និងឈ្មោះ ឌីម ឌីណា (ជនដៃដល់) រួមទាំងជនរងគ្រោះបាននាំគ្នាកាច់ដំបងឈើគ ដែលដោតធ្វើបង្គោលទីលេងបាល់ជា៣កំណាត់ រួចរត់សំដៅវាយទៅលើឈ្មោះ ធឹង ស៊ាងហេង ពេលនោះដៃដល់បានយកដំបងវាយទៅលើឈ្មោះ ធឹង ស៊ាងហេង តែបែរជាត្រូវជនរងគ្រោះជាមិត្តភក្ដិ ដែលរត់ទៅតំណាលគ្នា មួយដំបងពេញទំហឹងចំគុម្ពត្រចៀកខាងឆ្វេង បណ្ដាលឲ្យដួលសន្លប់បាត់ស្មារតីតែម្ដង។ ជនសង្ស័យបន្តរត់តាមឈ្មោះ ធឹង ស៊ាងហេង ទៀតតែត្រូវបានមិត្តភក្ដិរបស់ ធឹង ស៊ាងហេង ចាប់ឃាត់ចេញពីគ្នា ហើយជនសង្ស័យបានមកជួយមើលជនរងគ្រោះវិញ រួចបងប្អូនបានយកជនរងគ្រោះទៅសង្រ្គោះនៅពេទ្យប្រទេសវៀតក៏ដាច់ខ្យល់ស្លាប់តាមផ្លូវនៅលើទឹកដីប្រទេសវៀតណាម៕ ចេស្តា

...

IMG_4050IMG_4051IMG_4052IMG_4054

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print