ទ្រី តារាវុធ ត្រៀមធ្វើឲ្យភ្ញាក់ផ្អើលសម្រាប់ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីប្រឡង Freshie ជំនាន់ទី១៥ លោក ទ្រី តារាវុធ ធ្លាប់បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ក្រោយពីលោកបានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិម្មិទរឿង “កំណត់ហេតុនាងនាថ”។ តារាសម្តែងរូបនេះ ក៏នឹងត្រៀមបង្ហាស្នាដៃធំពីរក្នុងឆ្នាំ២០១៧នេះ គឺការសម្តែងក្នុងភាពយន្តខ្នាតធំថ្មីមួយនឹងការងារជាពិធីករផងដែរ។

បើមិនមានការប្រែប្រួលទេ តំណែងជាតួឯកលើកដំបូងក្នុងភាពយន្តថ្មីមួយ នឹងត្រូវបានចាប់បានដោយតារាសម្តែងវ័យក្មេងរូបនេះ ក្រោយពេលតារារូបនេះ ទទួលបានចំណាត់ថ្នាក់លេខមួយ ពីកម្មវិធីប្រឡងល្បីឈ្មោះ Freshie Boy & Girl ជំនាន់ទី១៥ឆ្នាំ២០១៦ ។ តារារូបនេះបញ្ជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខនេះលោកនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងសមិទ្ធផលការងារសិល្បៈមួយចំនួន។

លោកថា នឹងចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្ម ឥន្ទ្រានិម្មិទ។ លោកមិនបានបញ្ជាក់ចំណងជើងនៃខ្សែភាពយន្តនេះទេ ប៉ុន្តែ លោកលើកឡើងថា ខ្សែភាពយន្តក្នុងតំណែងតួឯកលើកដំបូងនេះ នឹងត្រូវចាប់ផ្តើមផលិតក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧នេះ។ តារាបង្ហាញម៉ូតរូបនេះលើកឡើងដែរថា កន្លងមកលោកធ្លាប់បានចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា កំឡោះ៥១ក្រមុំ៣២ និងរឿង កំណត់ហេតុនាងនាថ ជាដើមដែលរឿងទាំងនោះមិនស្ថិតក្នុងតំណែងតួឯកនោះទេ។

លោកថា ក្រោយមើលសាច់រឿងថ្មីនេះ លោកគិតថា ប្លែកថ្មី ទាក់ទាញជាងរឿងមុនៗ។ តារាសម្តែងវ័យ២២ឆ្នាំរូបនេះបញ្ជាក់ថា លោកក៏ត្រៀមខ្លួនធ្វើជាពិធីករក្នុងកម្មវិធីប្រកួត Freshie Boy & Girl ឆ្នាំ២០១៧ខាងមុខផងដែរ។ លោកថាកម្មវិធីនេះ គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងធំ និងល្បីឈ្មោះនៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះ លោកនឹងក្លាយជាពិធីករសម្រាប់កម្មវិធីខាងលើនេះ ។

និស្សិតឆ្នាំទី៣ផ្នែកស្ថាបត្យកម្មរូបនេះលើកឡើងដែរថា ក្រោយពីបញ្ចប់ការថតខ្សែភាពយន្តរឿង កំណត់ហេតុនាងនាថ និងក្លាយជាម្ចាស់ជ័យលាភី Freshie Boy មក ក៏មានផលិតកម្មក្នុងស្រុកជាច្រើនបានទំនាក់ទំនងលោកឲ្យចូលរួមសម្តែងជាបន្តបន្ទាប់ ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ ទើបលោកមិនចង់ទទួលច្រើនដែលនាំឲ្យជាន់គ្នា ឬពិបាកក្នុងការបែងចែកពេលវេលា។

ទោះជាយ៉ាងណាក្រោយពីទទួលបានការងារថ្មីបន្តបន្ទាប់នេះ នឹងធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រលោកកាន់តែច្រើនទទួលយកស្នាដៃថ្មីៗរបស់លោក ហើយអ្វីដែលត្រៀមសម្រាប់ពេលនេះគឺការហ្វឹកហាត់បន្ថែមដើម្បីពង្រឹងសមត្ថភាព និងពង្រីកទីផ្សារសិល្បៈនៅពេលខាងមុខ៕ វឌ្ឍនា

...

vuthy (13) vuthy (10) vuthy (15) vuthy (11) vuthy (17) vuthy (7) vuthy (5) vuthy (8) vuthy (9) vuthy (6) vuthy (4) vuthy (3) vuthy (1) vuthy (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print