បញ្ជូនស្រីកោសជប់ម៉ាស្សា២នាក់លួចលុយភ្ញៀវទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីកោសជប់ ម៉ាស្សាចំនួន ២នាក់ជំនាញខាងលួចទ្រព្យសម្បត្តិ លុយ កាក់ភ្ញៀវ ជាញឹកញាប់ ហើយសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីជនរងគ្រោះក៏ច្រើនដែរតែលើកចុងក្រោយនេះបានលួចលុយភ្ញៀវជិត ២លានរៀល ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាកាដើម្បីចោទ ប្រកាន់ និងដាក់បន្ទុកជាផ្លូវការហើយនៅ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ ទី១.ឈ្មោះ សៅ សុខហេង អាយុ១៨ ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ស្នាក់នៅផ្ទះលេខ ១៣០អា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើតភូមិពាមរក៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី២.ឈ្មោះ ហេង ធូ អាយុ៣០ឆ្នាំ មុខរបរជាអ្នក ម៉ាស្សា ស្នាក់នៅជាមួយគ្នា មានស្រុក កំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរ បុរី ខេត្តតាកែវ ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបាននិយាយថា កន្លងមកស្រ្តីម៉ាស្សា២ នាក់នេះ តែងតែប្រព្រឹត្តអំពើលួចទ្រព្យ សម្បត្តិ លុយកាក់ភ្ញៀវជាញឹកញាប់ ហើយ ជារឿយៗជនរងគ្រោះបានប្តឹងទៅសមត្ថ កិច្ចឲ្យជួយអន្តរាគមន៍ក៏ច្រើនលើកច្រើនសាមកហើយដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទង្វើនេះបានកើតមានចំនួន២ដងផ្ទួនៗគ្នាមកហើយ គឺកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៦ ម្តងដោយពេលនោះស្រ្តីសង្ស័យទាំង ២នាក់ រួមដៃគ្នាលួចគ្រឿងអលង្ការរបស់ភ្ញៀវបានសម្រេច ៤,៥ជីមាស ដែលចូល កោសជប់។ ជនរងគ្រោះមានឈ្មោះ គង់ យឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ រត់រ៉ឺម៉កម៉ូតូស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដំណោះស្រាយមិនទាន់ចេញផង បណ្តឹង ជនរងគ្រោះក៏រក្សាទុក។ លុះរហូតដល់ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យ ដដែលបានប្រព្រឹត្តលួចលុយភ្ញៀវ ឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅ ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មកកោសជប់នៅទីនេះ ក៏បាត់លុយ ចំនួន ១.០៨៥.០០០រៀល (មួយលានប្រាំបីមុឺនប្រាំពាន់រៀល)ទៀត។

ក្រោយពីមានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌក៏បានចុះ បង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តងទៅ៕ ប្រាថ្នា

...

Masa

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print