Paris Saint-Germain ប្រជែងឈ្នះបិសាចក្រហមដើម្បីនាំយក Cristiano Ronaldo ទី២មកកាន់បារាំង

ចែករំលែក៖

ក្លិបយក្សរបស់បារាំង Paris Saint-Germain បានប្រជែងឈ្នះក្លិបបិសាចក្រហម Manchester United ដើម្បីនាំយកកីឡាករ Goncalo Guedes ពីក្លិប Benfica របស់ ប្រទេសព័រទុយហ្គាល់ ។

កីឡាករ Goncalo Guedes បានចុះហត្ថ លេខាលេងឲ្យក្លិប Paris Saint-Germain រយៈពេល៤ឆ្នាំកន្លះក្នុងតម្លៃខ្លួន២១លាន ផោនតែប្រសិនបើ Paris Saint-Germain យល់ព្រមលក់គាត់បន្តទៀតនោះក្លិប Benfica ក៏ទទួលបានប្រាក់៦លានផោនទៀត ផងដែរ។

កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះមានទម្រង់លេងល្អត្រូវបានគេប្រៀបធៀប ថា ជាកីឡាករ Cristiano Ronaldoទី២។ គាត់បានសម្តែងក្តីសប្បាយរីករាយក្រោយផ្ទេរមកប្រទេសបារាំងថា “ខ្ញុំពិតជាសប្បាយ ចិត្តខ្លាំងណាស់ដែលបានមកចូលរួមក្រុមធំដូចជា Paris Saint-Germainនេះ ។ លេង បាល់ជាមួយនឹងកីឡាករល្អៗនៅទីនេះនឹងជួយខ្ញុំឲ្យរីកចម្រើនច្រើន” ។

នៅពេលជាមួយគ្នានេះក្លិប Paris Saint -Germain ក៏បានយល់ព្រមឲ្យក្លិប Las Palmas របស់អេស្ប៉ាញខ្ចីជើងខ្សែប្រយុទ្ធអេស្ប៉ាញ Jese Rodriguez ទៅលេងរហូត ដល់ចប់រដូវកាល ។

កីឡាករវ័យ២៣ឆ្នាំរូបនេះបានផ្លាស់ ចេញពីក្លិបស្តេចស Real Madrid មកកាន់ប្រទេសបារាំងក្នុងតម្លៃ២៦,៧៥លាន ដុល្លារអាមេរិក ៕
ដេវីត

...

paris (3) paris (2) paris (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print