ទីបំផុតខ្សែប្រយុទ្ធ Payet out ចាកចេញពី West Ham ទៅ Marseille ទាំងរឿងចម្រូងចម្រាស

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Dimitri Payet បានចាកចេញពីក្លិប West Ham នៅ អង់គ្លេសទៅកាន់ក្លិបចាស់របស់ខ្លួនគឺក្លិបMarseille វិញក្នុងតម្លៃ២៥លានផោន ប៉ុន្តែ ការផ្ទេរនេះពោរពេញទៅដោយរឿងចម្រូងចម្រាស ។

ដោយសារតែចង់ផ្លាស់ចេញពេកធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំរូបនេះមិនព្រមលេង បាល់ទាត់ឲ្យ West Ham សោះក្នុងរយៈ ពេល១ខែចុងក្រោយ។ លោកDavid Sullivan ប្រធានក្លិបញញួរធំ West Ham បាន ថ្លែងថា “គាត់មិនបាននិយាយរកនរណា ម្នាក់នៅក្នុងក្រុមនោះទេ។ គាត់អង្គុយនៅ តែឯង ហើយទង្វើមិនសមរម្យផ្សេងទៀតក៏បានប្រព្រឹត្តនាំឲ្យកីឡាករដទៃចង់ឲ្យគាត់ចាកចេញ” ។

នៅពេលមានរឿងចម្រូងចម្រាសនេះ ក្លិបWest Ham United បានបើកផ្លូវឲ្យអ្នកគាំទ្រយកអាវដែលមានឈ្មោះកីឡាករ Dimitri Payet ទៅដូរយកលុយវិញ បើសិន ជាពួកគេមានបំណងចង់ដូរ។ ក្រុម West Ham បានទិញ Dimitri Payet ពី Marseille ក្នុងតម្លៃ១០,៧លានផោនកាលពីឆ្នាំ២០១៦ ហើយរូបគេបានចុះកុងត្រាបន្តលេងរយៈពេល៥ឆ្នាំកន្លះកាលពីខែកុម្ភៈ ឆ្នាំ២០១៦។ អ្នកគាំទ្រក្លិបបានចំណាយលុយទិញអាវមានឈ្មោះ និងលេខ Payet ក្នុងតម្លៃ៦០ ផោនក្រោយពេលកីឡាកររូបនោះបន្តកុងត្រាថ្មីដល់ឆ្នាំ២០២១ ។

បន្ទាប់ពីរូបគេចាកចេញទៅ Marseille ប្រធានក្លិប West Ham បានសម្រេចចិត្តឲ្យមានការដូរអាវយកលុយដើម្បីជាការលួងចិត្តដល់អ្នកគាំទ្រ ៕ ដេវីត

...

west ham (3) west ham (1) west ham (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print