ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាននាំគ្នាវាយទ្រមខ្លួនទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់ជាជាតិហ្វីលីពីនមិនបានសម្រេច កាលវេលាម៉ោង៩និង៣០យប់ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សោម ពិសិដ្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះនៅម្ដុំច្បារអំពៅ ខណ្ឌច្បារអំពៅ  ។ចំណែកជនរងគ្រោះឈ្មោះ FAJARDORKYCHRISTOPHER  អាយុ៣៦ឆ្នាំ ជាជនជាតិហ្វីលីពីន ស្នាក់ផ្ទះ២៥៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានដើរទៅទិញម្ហបយកមកផ្ទះខណៈពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ម៉ូតូ១គ្រឿងខ្លួនជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីជនរងគ្រោះបានសម្រេចភ្លាមៗនោះក៏ត្រូវមានអ្នកធ្វើដំណើរតាមផ្លូវនិងជនរងគ្រោះបានដេញតាមពីក្រោយធ្វើឲ្យក្រុមជនសង្ស័យភ័យបណ្ដោយឲ្យដួលម៉ូតូក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានខណៈនោះក៏ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានមកដល់ផងដែលក៏បាននាំខ្លួនជនសង្ស័យម្នាក់យកទៅប៉ុស្តិ៍ទន្លេបាសាក់ដើម្បើសួរនាំ។ ចំណែកជនសង្ស័យម្នាក់ទៀតលើកម៉ូតូជិះគេចខ្លួនបាត់សម្រោលតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកប៉ុស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមច្បាប់៕ ស រស្មី

...

image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print