សភាអាមេរិកសម្រេចបោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រីការបរទេសដែលស្និទ្ធរុស្ស៊ី

ចែករំលែក៖

សភាអាមេរិកបានសម្រេចបោះឆ្នោតជ្រើសរើសអគ្គនាយកក្រុមហ៊ុនប្រេង ExxonMobil លោក Rex Tillerson ធ្វើជារដ្ឋ មន្ត្រីការបរទេសថ្មីដោយមានសំឡេងគាំទ្រ៥៦ និងប្រឆាំង៤៣។

ការបោះឆ្នោតនេះកើតឡើងក្រោយ ពេលដែល សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋផ្លាស់ប្តូរច្បាប់ដើម្បីអនុម័តជ្រើសរើសលោក Tom Price និង Steven Mnuchin ជារដ្ឋមន្ត្រីក្រសួងសុខា ភិបាល និងក្រសួងហិរញ្ញវត្ថុ បើទោះបីមានការជំទាស់ពីគណបក្សសាធារណរដ្ឋយ៉ាងណាក្តី។

ពេលដំបូងសមាជិកមកពីគណបក្សសាធារណរដ្ឋមានការប្រុងប្រយ័ត្ន និងប្រឹក្សាគ្នាយ៉ាងល្អិតល្អន់ក្នុងការបោះឆ្នោតជ្រើសរើសលោក Rex Tillersonជារដ្ឋមន្ត្រីការ បរទេស ដោយសារតែលោកមិនមានបទ ពិសោធន៍នៅលើឆាកនយោបាយ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ ប៉ុន្តែ ក្រោយមកគណបក្សសាធារណរដ្ឋទាំង មូលបានគាំទ្រលោកទៅវិញ។

លោក Rex Tillerson អាយុ៦៤ឆ្នាំ ជាអតីតអគ្គនាយកក្រុមហ៊ុនប្រេង Exxon Mobil ដែលមានសាខានៅជាង៥០ប្រទេសជុំវិញពិភពលោក។ លោក Rex Tillerson ជាអ្នកប្រឆាំងនឹងច្បាប់ដាក់ទណ្ឌកម្មទៅ លើប្រទេសរុស្ស៊ីហើយត្រូវបានប្រធានា ធិបតីរុស្ស៊ីលោក ពូទីន ផ្តល់មេដាយមិត្តភាពកាលពីឆ្នាំ២០១៣ ក្រោយពេលប៉ុន្មានឆ្នាំដែលក្រុមហ៊ុនប្រេងរបស់លោកដំណើរការនៅក្នុងប្រទេសរុស្ស៊ី។

ការសម្រេចតែងតាំងលោក Rex Tillerson កាន់តែធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន នឹងក្រុងមូស្កូកាន់តែជិតស្និទ្ធថែមទៀត ធ្វើឲ្យសម្ពន្ធមិត្តអាមេរិកនៅអឺរ៉ុបកាន់តែព្រួយបារម្ភ នៅពេលដែលអឺរ៉ុបបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីផងដែរ ។ ចំណែកអាមេរិកដែលជាអ្នកផ្តើមដាក់ទណ្ឌកម្មនោះក៏អាចនឹងលុបចោលគ្រប់ពេលក្រោយទំនាក់ទំនងល្អនឹងគ្នាវិញ៕

trump (2) trump (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print