ឃាត់ខ្លួនយុវជន៣នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនរួមនិងសម្ភារៈសម្រាប់ជក់មួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់ត្រូវបាននគរបាលខណ្ឌសែនសុខចាប់ឃាត់ខ្លួនដោយសង្ស័យប្រើប្រាស់គ្រឿងញៀន។កាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី០២កុម្ភះ២០១៧នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣នាក់នេះទី១ឈ្មោះ ភួង ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ មានស្រុកកំណើតភូមិរវៀងឃុំតាំងដូងស្រុកបាទីខេត្តតាកែវ។

ទី២ឈ្មោះ គៀត ឧត្តមមុន្នី ភេទប្រុសអាយុ១៧ឆ្នាំមុខមិនពិតប្រាកដស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។និងទី៣ឈ្មោះ អួង សើន ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចបន្តទៀតថាមុននិងឃាត់ជនសង្ស័យទាំង០៣នាក់ខាងលើគឺកំលាំងសមត្ថកិច្ចបានចុះធ្វើរដ្ឋបាលនៅភូមិត្រពាំងឈូក
ដែលជាតំបនស្មុកស្មាញដោយអ្នកប្រើប្រាស់គ្រឿងញៀនក៍ជួបជនខាងលើក៍ឃាត់ខ្លួនយកមកធ្វើការសាកសួរនិងឆែកឆេរកឃើញសម្ភារៈប្រើប្រាស់មួយ។

បច្ចុប្បន្នជនទាំង០៣នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអោយសមត្ថកិច្ចជុំនាញធ្វើតេសរកសារធាតុញៀនបន្ត៕ តុង សីហា

...

IMG_0789 IMG_0790 IMG_0791

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print