រាជរដ្ឋាភិបាលកម្ពុជាកសាងប្រព័ន្ធធារាស្ត្រតូចធំបន្ថែមកាន់តែច្រើនឡើង

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកសាងប្រព័ន្ធធារាស្ត្រតូចធំបន្ថែមកាន់តែច្រើនឡើងៗ ដើម្បីជួយដល់កសិករក្នុងការធ្វើស្រែចម្ការ និងដាំដុះដំណាំផ្សេងៗអោយកាន់តែទទួលបានផលខ្ពស់ ។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា៖

«រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូជានិច្ចក្នុងការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករយើង។ ការកសាងប្រព័ន្ឋធារាសាស្រ្តតូចធំបន្ថែមបានកាន់តែច្រើនឡើងៗ គឺដើម្បីជួយដល់កសិករក្នុងការធ្វើស្រែចម្ការ និងដាំដុះដំណាំផ្សេងៗអោយកាន់តែទទួលបានផលខ្ពស់។ មួយរយៈកន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការជួសជុល ស្តារ និងកសាងទំនប់ ប្រឡាយមេ មុនរដូវប្រាំងដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ បន្ទាប់ពីទំនប់ ប្រឡាយមេ និងប្រឡាយទាំងនោះត្រូវបានជួសជុល ស្តារ និងកសាងរួចរាល់ហើយ ដីស្រែចម្ការរាប់ម៉ឺនហិចតានឹងត្រូវធានាថាមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង។ បងប្អូនប្រជាកសិករ និងអាជ្ញាធរត្រូវចូលរួមថែរក្សាសមិទ្ឋផលទាំងនេះអោយបានល្អ ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអង្វែង។

សូមជូនពរបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងរីកចម្រើនគ្រប់ៗគ្នា» ៕

...

spm spm1 spm2 spm3 spm4 spm5 spm6 spm7 spm8 spm9 spm10 spm11 spm12

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print