ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូសុខៗស្រាប់តែឆា
ម៉ូតូដែលត្រូវភ្លើងឆាបឆេះអស់សល់តែគ្រោងឆ្អឹងម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខ មានម្ចាស់ឈ្មោះរស់ ភារម្យ អាយុ៣០ឆ្នាំ មុខរបរជាង ជួសជុលរថយន្ត ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកអូជ្រៅ ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូម្នាក់ឯងពីត្បូងទៅជើងតាមផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះរលត់ម៉ាស៊ីនម្ចាស់ខំប្រឹងធាក់បញ្ឆេះម៉ូតូស្រាប់តែបែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះផ្ទុះបង្កជា អណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅឃើញបែបនេះពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាយកបំពង់អគ្គិភ័យជួយបាញ់ពន្លត់អស់១បំពង់ តែមិនរលត់ទេបែរជាអណ្តាតភ្លើងកាន់តែឆាបឆេះខ្លាំងឡើងៗរហូតឆាបឆេះអស់ទាំងស្រុងនៅសល់តែគ្រោងឆ្អឹង ។
តាមសម្តីម្ចាស់ម៉ូតូបានបង្ហើបឲ្យដឹងថា ម៉ូតូរបស់គាត់ទើបនឹងទិញបានជាងមួយខែក្នុងតម្លៃ៥០០ដុល្លារមិន ទាន់ទាំងបានធ្វើស្លាកលេខផង ។ មុនពេលកើតហេតុគាត់ទើបនឹងចេញពីចាក់សាំងពេញផង ខណៈពេលជិះមកដល់ចំណុចខាងលើមិនដឹងជាយ៉ាងម៉េចបានជា រលត់ម៉ាស៊ីនលុះពេលគាត់ធាក់បញ្ឆេះស្រាប់តែបែកផ្កាភ្លើងផ្ទុះឆាបឆេះតែម្តង ។
ក្រោយកើតហេតុម្ចាស់ម៉ូតូបានត្រឹមឈរមើលម៉ូតូដែលត្រូវអណ្តាតភ្លើងលេបត្របាក់នៅសល់តែគ្រោងឆ្អឹងក៏បានទូរស័ព្ទហៅ មិត្តភក្តិមកឌុបជិះចេញបាត់ដោយមិនបានយកគ្រោងឆ្អឹងម៉ូតូនោះទៅទេ ចំណែកសមត្ថកិច្ចបានលើកគ្រោងឆ្អឹងម៉ូតូដាក់ទៅចិញ្ចើមផ្លូវហើយក៏បាននាំគ្នាទៅបាត់អស់ ៕ សុខាសែនជ័យ