ខេត្តកំពង់ធំ៖ ប្រជាពលរដ្ខលក់បន្លែបង្កាតាមគ្រែនិងកញ្ច្រែង ជាច្រើននាក់បានត្អូញត្អែរថាពួកគាត់សព្វថ្ងៃលក់ដូចចិញ្ចឹមតែលោក ណាក់ និងក្រុមបក្ខពួក១ក្រុមដែលតែងតែធ្វើស្រែលើខ្នងរាស្រ្ដ កំពុងតែជំរិតទារលុយថ្លៃកន្លែងលក់ កប់ពពក និងទារថ្លៃភាស៊ី ប្រឆាំងនិងគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានចេញសេចក្ដីប្រកាសលើកលែងការមិនយកភាស៊ីតាមកញ្ចែ្រង តែផ្ទុយទៅវិញពួកគេនៅតែទារភាស៊ីដដែលផ្កើនទៅនិងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្នមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ឈប់ការយកថ្លៃភាស៊ីតាមអ្នកលក់ដាក់កញ្ច្រែង កញ្ចើ ដូចជាបន្លែបង្កាជាដើម។
ប្រជាពលរដ្នជាច្រើននាក់បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា យើងខ្ញុំមិនសប្បាយចិត្តនិងទង្វើរបស់អ្នកទារលុយទាំងនេះទេ ដោយសារមានការគំរាមគំហែងថា ប្រសិនបើអ្នកណាហ៊ាននិយាយការពិតប្រាប់ អ្នកសារពត័មាន បើគេដឹង គេនិងបញ្ឈប់មិនឲ្យលក់ដូរតទៅទៀតទេ បើអ្នកកាសែតសួរឲ្យឆ្លើយតែ៥០០០រៀលបានហើយក្នុង១កន្លែង តែជាស្ដែងកន្លែងខ្លះគេទារ ចាប់ពី១០០០០រៀល ទៅ២០០០០រៀល ក្នុង១ថ្ងៃ ក្នុងនោះមានកន្លែងដាក់គ្រែរ ដាក់តុ ឬកញ្ច្រែងផ្ទាល់ដី ឯភាស៊ី វិញ១កន្លែង៥០០រៀល មិនតែប៉ុណ្ណោះពេលដែលរ៉ឺម៉ក ឬរថយន្ដដឹកបន្លែមកទម្លាក់ឲ្យម៉ូយក៏ត្រូវ បង់លុយដែរក្នុងមួយរ៉ឺម៉ក១៥០០រៀល និងរថយន្ដ៣០០០រៀល ពេលដាក់អីវ៉ាន់ហើយប្រញាប់ចេញមិនឲ្យនៅយូរទេ។ ប្រសិនបើអ្នកណាដែលត្រូវគេ បញ្ឈប់មិនឲ្យលក់នោះ ពេលដែលចង់លក់វិញត្រូវបង់១០០ដុល្លារសិនទើបអាចបន្ដឲ្យលក់តទៅទៀត ក្នុង១ខែៗត្រូវចំណាយលើតូប លើភាស៊ី អស់ចំនួន៧៥ម៉ឺនរៀលទៅ៨០ម៉ឺនរៀល ស្ទើរតែគ្មានលុយចិញ្ចឹមកូន តើច្បាប់នេះចេញមកពីណា បានជាកៀបសង្កត់ ប្រជាពលរដ្នបែបនេះ ? ដូច្នេះយើងខ្ញុំសូមសំណូមពរសុំឲ្យ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាពិនិត្យមើលភាពមិនប្រក្រតីរបស់អ្នកទារភាស៊ីផ្សារក្រោម ឬផ្សារបេនឡានកំពង់ថ្ម ដែលស្ថិតនៅក្នុង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះផង និងម្យ៉ាងទៀតបេនឡានកំពង់ថ្មនេះត្រូវបានអាជ្ញាធរខេត្តកំពង់ធំសន្យារកកន្លែងលក់ដូរឲ្យប្រជាពលរដ្ននិងប្ដូរទីតាំងបេនឡាន ជាយូរណាស់មកហើយ តែអភិបាលខេត្តហាក់ដូចជាអសមត្ថភាពក្នុងការដោះស្រាយរហូតមកដល់ពេលនេះបានធ្វើឲ្យពួកអ្នកដើរទារលុយ ទារតាមតែអំពើចិត្ត តាមតែមាត់របស់គេស្រែកមិនគិតថា ប្រជាពលរដ្ឋពិបាកស្ទើរតែរត់ចោលស្រុកទៅហើយ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកនិងពិនិត្យមើលបញ្ហានេះ ៕ ប៊ុន រិទ្ធី