ប្រជាពលរដ្ឋ៦០០គ្រួសារលើកោះស្តេចអបអរសាទរចំពោះការបង្កើតឲ្យមានបណ្តាញខ្សែភ្លើងកប់ក្រោមបាតសមុទ្រ

ចែករំលែក៖

ខេត្តកោះកុង ៖ អគ្គិសនីកម្ពុជាបានអោយដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកខេត្តកោះកុងនឹងទទួល បានបណ្តាញខ្សែភ្លើងកប់ក្រោមបាតសមុទ្រនាំអគ្គិសនីលើកទីមួយក្នុងប្រទេស នឹងត្រូវបានអគ្គិសនីកម្ពុជាដាក់ទៅភ្ជាប់កោះស្តេច ឃុំកោះស្តេច ស្រុក គិរីសាគរ ខេត្តកោះកុង ។

អគ្គិសនីកម្ពុជាបានអោយដឹងទៀតថា ការបង្កើតអោយមានបណ្តាញកប់ក្រោមបាតសមុទ្រ ដើម្បីបញ្ចុះថ្លៃអគ្គិសនីនាពេលបច្ចុប្បន្ន ២០៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ទៅ១០០០ រៀល ។ អគ្គិសនីកម្ពុជាបន្តថា ក្នុងដំណាក់កាលដំបូង និងបន្ទាប់មកនឹងចុះដល់ក្រោម ៧៩០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង បូកនឹងការអនុគ្រោះ២ទៀតគឺ ៦១០រៀល សម្រាប់អ្នកប្រើមិនលើស៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង ៤៨០ រៀល និងសម្រាប់អ្នកប្រើមិនលើស១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនរងកប់ក្នុងបាតសមុទ្ររបស់អគ្គិសនីកម្ពុជា ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

យ៉ាងណា ប្រជាពលរដ្ឋ ៦០០ គ្រួសារលើកោះស្តេចបានសម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះការជួយរបស់រាជរដ្ឋាភិបាលខាងលើនេះ ៕ ជាយក្រុង

...

IMG_0856 IMG_0858 IMG_0859 IMG_0861 IMG_0862 IMG_0863 IMG_0864 IMG_0865 IMG_0866 IMG_0867 IMG_0869 IMG_0870

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print