សមត្ថកិច្ចបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស១៧នាក់និងវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ម៉ូតូ២១គ្រឿង និងមាន់ចំនួន២ក្បាលបញ្ជូនមកកាន់ស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធី។

លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាននិយាយអោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នៅចំណុចភូមិដង្គត់ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។

លោកបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកញៀនជល់មាន់បានចំនួន១៧នាក់រួមមាន៖ទី១ឈ្មោះសួន សាមៀន អាយុ៥២ឆ្នាំ ទី២ឈ្មោះយិត អុីន អាយុ២២ឆ្នាំ ទី៣ឈ្មោះឃុត ឡុង អាយុ៥៦ឆ្នាំ ទី៤ឈ្មោះជាង ផល្លី អាយុ៤០ឆ្នាំ ទី៥ឈ្មោះផុន ចាប អាយុ៥៤ឆ្នាំ ទី៦ឈ្មោះហាន ច្រឹប អាយុ៦៣ឆ្នាំ ទី៧ឈ្មោះកែវ សេន អាយុ៧៦ឆ្នាំ ទី៨ឈ្មោះនី ហុក អាយុ៥៧ឆ្នាំ ទី៩ឈ្មោះឈឹម សាមឿន អាយុ៤៩ឆ្នាំ ទី១០ឈ្មោះទឹម លឹមអេង អាយុ៥៦ឆ្នាំ ទី១១ឈ្មោះសុខ តារ៉ា អាយុ៤៤ឆ្នាំ ទី១២ឈ្មោះម៉ី វាសនា អាយុ៣៧ឆ្នាំ ទី១៣ឈ្មោះសំ សូត្រ អាយុ៣២ឆ្នាំ ទី១៤ឈ្មោះសាញ់ សុជាតិ អាយុ៥១ឆ្នាំ ទី១៥ឈ្មោះលឹម ឈៀង អាយុ៣៥ឆ្នាំ ទី១៦ឈ្មោះសាន ឆុង អាយុ៦១ឆ្នាំ ទី១៧ឈ្មោះដែន សុភឿន អាយុ៥៤ឆ្នាំ។

វត្ថុតាងដកហូតបានរួមមាន៖មាន់ជល់ចំនួន២ក្បាល -ម៉ូតូចំនួន២១គ្រឿង -សង្វៀនចំនួន៣ហុំ -ស៊ុំចំនួន២។

បច្ចុប្បន្នជនសង្ស័យជាអ្នកជល់មាន់ទាំង១៧នាក់ត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សុខ ខេមរា

...

IMG_7776 IMG_7773 IMG_7774 IMG_7777 IMG_7778

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print